គ្រូបង្វឹកក្រុមបិសាចក្រហមលោក Jose Mourinho សង្ឃឹមថានឹងអាចផ្ដល់ឲ្យក្រុមកីឡាករ Manchester United មានឱកាសដើម្បីសម្រាកគ្រប់គ្រាន់ ហើយស្វែងយល់គម្រោងតាកទិកថ្មីរបស់លោកនៅទីក្រុងឌូបៃនៅសប្ដាហ៍នេះ។
ក្រុម Manchester United បានលេងដល់ទៅ៥ប្រកួតក្នុងរយៈពេល១៤ថ្ងៃ អំឡុងបុណ្យគ្រីស្មាសន៍ហើយការប្រកួតចុងក្រោយគឺឈ្នះ Derby County ២ទល់០ក្នុងពានFA Cupកាលពីថ្ងៃសុក្រ។ ខណៈពេលដែលការប្រកួតក្នុង Premier League សម្រាករហូតដល់ថ្ងៃទី១៥មករាទើប Man Utd ត្រូវជួប Stoke City នោះលោក Jose Mourinho បានយកឱកាសនេះនាំកីឡាករ ទៅសម្រាកយកកម្ដៅនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម (warm-weather Break)ដែលសកម្មភាពនេះអាចធ្វើឲ្យកីឡាកររបស់គាត់ អាចសម្រាកបានខ្លះមានអារម្មណ៍ស្រស់ថ្លា ពិសេសរៀនពីទិកនិកថ្មី ដើម្បីត្រៀមការប្រកួតចូលក្នុងខែថ្មី។
“ពួកយើងចាំបាច់ត្រូវសម្រាកយកកម្លាំងឡើងវិញ ប៉ុន្តែអំឡុងពេលជាមួយគ្នាយើងត្រូវការហ្វឹកហាត់ខ្លះៗ ពីព្រោះអំឡុងពេលដ៏ឆ្កួតមួយនេះ ពួកយើងគ្មានពេលធ្វើការលម្អិតតាមអ្វីដែលយើងចង់បាននោះទេ” លោក Jose Mourinho និយាយក្នុង MUTV។
[youtube id=”HL21UdQTEhw”]
“ ពេលនេះដល់វេលាយើងត្រូវរក្សាកម្លាំងឡើងវិញ ពីការប្រកួតដ៏ច្រើនហើយការធ្វើដំណើរនេះគឺ ដើម្បីរៀបចំសម្រាប់ការប្រកួតបន្ទាប់ៗទៀតដែលយើងគ្មានពេលលម្អិតទៅលើវា។ ប្រសិនបើយើងមានពេលគឺជាកត្តាល្អមួយ ដែលយើងអាចធ្វើការជាមួយកីឡាករដែលរបួស និងកីឡាករដែលត្រូវលេង។ក្នុងពេលជាមួយគ្នានេះដែរ ការធ្វើការលម្អិតទៅលើតាកទិកខ្លះគឺខ្ញុំគិតថា វានឹងល្អសម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ”។
ការប្រកួតបន្ទាប់របស់United នឹងត្រូវជួប Stoke បន្ទាប់មកជួប Burnley នៅថ្ងៃទៅ២០មករា។ ហើយ១១ថ្ងៃក្រោយពួកគេនឹងត្រូវជួប Tottenham នៅកីឡដ្ឋាន Wembley ៕