គ្រូបង្វឹកក្រុមមាន់ខ្នាយមាសលោក Mauricio Pochettino បានព្រមានថា Tottenham មិនអាចបង្ខំ Harry Kane ឲ្យនៅបន្តជាមួយក្លឹបនោះទេ ដោយលោកថាមើលតែស្ថានភាព Phillipe Coutinho របស់ Liverpool ទៅលេងនៅ Barcelona ទៅដឹងថាតើយ៉ាងម៉េចហើយ។
ខ្សែប្រយុទ្ធម្នាក់នេះរកបាន២គ្រាប់ក្នុងចំណោម៣គ្រាប់ដែល Tottenham ឈ្នះ AFC Wimbledon ដោយធ្វើឲ្យក្រុមមួយនេះបានឡើងជុំទីបួនពាន FA Cup។ ក្រោយពេលអ្នកកាសែតសួរថាតើ Kane អាចចេញទៅលេងនៅក្លឹបធំបំផុតណាមួយទេលោក Poch បាននិយាយពីភាពអាចទៅរួចគឺកើតឡើងខ្លាំងបំផុត។
“ Harry ពិតជាពិសេស ដោយសារតែគាត់ស្រឡាញ់ Tottenham ហើយគាត់តែងតែនៅជាមួយ Tottenham។ប៉ុន្តែខ្ញុំត្រូវតែក្លាហានក្នុងការគ្រប់គ្រង់គាត់ កីឡាករត្រូវតែជ្រើសរើសនៅទីនេះ។ តែអ្នកមិនអាចបង្ខំកីឡាករឲ្យនៅទីនេះបានទេ”។
“ការងាររបស់ពួកយើង គឺព្យាយាមធ្វើការជាមួយគ្នាហើយព្យាយាមសម្រេចគ្រប់យ៉ាង ដែលពួកយើងចង់បានជាមួយក្លឹបហើយតាមពិតទៅ Harry គឺជាកីឡាករពិសេស។ ខ្ញុំបានប្រាប់គាត់ថាមានតែកីឡាករ២ទៅ៣នាក់ប៉ុណ្ណោះ ដែលអាចចំណាយពេលមួយអាជីពរបស់គាត់លេងឲ្យក្លឹបតែមួយ”។
“Liverpool គឺជាក្លឹបមួយល្អបំផុតក្នុងពិភពលោកហើយមើលទៅ Coutinho ឬកីឡាករដូច Coutinho នៅពេលដែលគាត់ចង់ចាកចេញ។ ជាមួយ Coutinho ខ្ញុំគិតថា Liverpool ចង់រក្សាគាត់ ប៉ុន្តែពិបាករក្សាគាត់ណាស់ ដូចករណីដែលបានកើតឡើងរវាង Cristiano Ronaldo ជាមួយ Manchester United, Zidane ជាមួយ Juventus និង Luis Figo ជាមួយ Barcelona”។
“ វាជាឧទាហរណ៍ដែលបានបង្ហាញរួចហើយ ដូច្នេះចង់ចាប់នរណាម្នាក់ឬកីឡាករល្អបំផុតរបស់អ្នកឲ្យនៅមួយកន្លែងខណៈដែលពួកគេចង់ទៅតើអាចទៅរួចទេ?នេះគឺជាអ្វីដែលអ្នកសំខាន់បំផុតពីរបៀបដែលអ្នកថែរក្សាកីឡាករ”៕