រៀង​រាល់​ឆ្នាំ​ FIFA តែង​តែ​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​វ័យ​ក្មេង​១១​នាក់​ ដែល​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ចាប់​ពី​ថ្ងៃ​ ទី ​១​មករា​ដល់​៣១​ធ្នូ​។

ខាង​ដឹង​ថា​មាន​កីឡាករ​ណា​ខ្លះ​មើល​ខាង​ក្រោម៖

Dominic Solanke (Liverpool)

កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​មក​ចូល​រួម​ជាមួយ ​Liverpool ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី ​Chelsea ក្នុង​រដូវ​កាល​នេះ​បន្ទាប់​ពី​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ពាន​រង្វាន់ U20 World Cup។

 

Fede Valverde (Real Madrid)

Real Madrid ចំណាយ​លុយ​៥​លាន​អឺរ៉ូ​ទិញ​កីឡាករ​រូប​នេះ​មក​ហើយ​បច្ចុប្បន្ន​​កំពុង​លេង​ខ្ចី​ជើង​នៅ​ក្លឹប​ Deportivo La Coruna។

Josh Sargent (Werder Bremen)

ត្រឹម​វ័យ​១៧​ឆ្នាំ​កីឡាករ​សញ្ជាតិ​អាមេរិក​រូប​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​កីឡាករ​មាន​ទេពកោសល្យ​បំផុត​របស់​ប្រទេស​​ជាមួយ​នឹង​ Christia Pulisic ហើយ​បន្ទាប់​មក​រូប​គេ​ក៏​មក​លេង​នៅ​ក្លឹប​អាល្លឺម៉ង់​ Werder Bremen។

 

Jean-Kévin Augustin (Red Bull Leipzig)

រូប​គេ​គឺ​ជា​អតីត​យុវជន​ថ្នាល​របស់​ ​PSG ហើយ​ទម្រង់​លេង​របស់​គេ​គឺ​អាច​រ៉ាប់រង​ក្នុង​តំបន់​ប្រយុទ្ធ​ទាំង​អស់។​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​លេង​​​ Bundesliga​ជា​ច្រើន​ប្រកួត​ផង​ដែរ។

Lewis Cook (Bournemouth)

កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​បំផុត​ទៅ​អនាគត​របស់​ជម្រើស​ជាតិ​អង់គ្លេស​​ហើយ​រូប​គេ​គឺ​ជា​ប្រធាន​ក្រុម​U20 អង់គ្លេស​ដែល​ជួយ​ជម្រើស​ជាតិ​លើក​ពាន​ World Cup U-20។

 

Leon Goretzka (Schalke 04)

ខណៈ​ពេល​ដែល​កុង​ត្រា​នឹង​ផុត​កំណត់​ក្នុង​រដូវ​កាល​នេះ​ហើយ​នោះ​ មាន​ក្លឹប​នៅ​អឺរ៉ុប​ជា​ច្រើន​កំពុង​ចង់​បាន​ពិសេស​Barcelona។

 

Hirving Lozano (PSV)

កីឡាករ​មិកស៊ិក​រូប​នេះ​កំពុង​ធ្វើ​ព្យុះភ្លៀង​យ៉ាង​កក្រើក​នៅ​លីក​កំពូល​ហូឡង់​ក្នុង​រដូល​នេះ​ដោយ​រក​បាន​១១​គ្រាប់​និង​បញ្ជូន​បាល់​៧​ដង​ក្នុង​១៦​ប្រកួត។

 

Philip Foden (Manchester City)

កីឡាករ​វ័យ​ក្មេង​រូប​នេះ​លេចធ្លោ​ក្នុង​ព្រឹត្តិការណ៍​U17 World Cup នៅ​ឥណ្ឌា​ហើយ​រូប​គេ​ក៏​ជា​ផ្នែក​មួយ​នៃ​ក្រុម​ឈុត​ធំ​របស់​Manchester City ទៅ​ហើយ​ទោះ​បី​ជា​មាន​វ័យ​ជំទង់​ក៏​ដោយ។

 

Rhian Brewster (Liverpool)

ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​ព្រឹត្តិការណ៍​ FIFA World Cup U17​ហើយ​យុវជន​ Liverpool រូប​នេះ​គឺ​ជា​កីឡាករ​មាន​អត្រា​សមត្ថភាព​ខ្ពស់​បំផុត​របស់​អង់គ្លេស។

Jann-Fiete Arp (Hamburg)

កីឡាករ​វ័យ​១៧​ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ឲ្យ​អាល្លឺម៉ង់​ភ្ញាក់ផ្អើល​ក្រោយ​ពេល​ស្នើ​សុំ​ឲ្យ​ចូល​លេង​ក្នុង​ក្លឹប​អាជីព​ក្រោយ​ពេល​មាន​ការ​អនុញ្ញាត​ពី​ច្បាប់​ការងារ​របស់​ប្រទេស។

Jadon Sancho (Borussia Dortmund)

វា​ពិត​ជា​ភ្ញាក់ផ្អើល​ដែល​Man City អនុញ្ញាត​ឲ្យ​កីឡាករ​ប្រកប​ដោយ​បទពិសោធន៍​រូប​នេះ​ចេញ​ទៅ​លេង​នៅ​ Dortmund ខណៈ​ក្លឹប​នៅ​អាល្លឺម៉ង់​ចំណាយ​ត្រឹម​តែ​៨​លាន​ផោន​ប៉ុណ្ណោះ៕