ក្រុមអគ្គិសនីកម្ពុជាទទួលបានលេខបីក្នុងការប្រកួតពានរង្វាន់ Hun Sen Cup 2017 ក្រោយយកឈ្នះក្រុមបឹងកេតដោយលទ្ធផលឈ្នះដោយបាល់១១ម៉ែត្រកាត់សេចក្ដី៤-៥។
ចប់៩០នាទីក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា១-១ដោយមួយគ្រាប់របស់បឹងកេតរកបានដោយខៀវ វិបុលនិងមួយគ្រាប់របស់អគ្គិសនីរកបានដោយកីឡាករ ម៉ាត់ ណូរុន។
លទ្ធផលនេះបានធ្វើឲ្យការប្រកួតទាក់បាល់១១ម៉ែត្រកាត់សេចក្ដីហើយទីបំផុតអគ្គិសនីគឺជាក្រុមដែលទទួលបានលេខ៣ក្រោយទាត់ជូលទាំង៥គ្រាប់ខណៈបឹងកេតទាត់ចូលតែ៤គ្រាប់ប៉ុណ្ណោះ៕