ខ្សែប្រយុទ្ធបារាំង Anthony Martial គ្មានឈ្មោះក្នុងបញ្ជីកីឡាករ១៨នាក់ដែលលេងក្នុងជំនួបជាមួយ Manchester United ស្មើជាមួយ Burnley ក្នុងកីឡដ្ឋាន Old Traffordនោះទេ។
Martial ពានចូលលេងជម្រើសដំបូង១១នាក់ក្នុងការប្រកួតដែល Man Utd ស្មើជាមួយ Leicester ២-២កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប៉ុន្តែត្រូវបានលោក Jose Mourinho មិនដាក់ឈ្មោះក្នុងការប្រកួត ដែលក្រុមបិសាចក្រហមទទួលក្រុមលោក Sean Dycheនោះទេ។
Martial បានធ្វើខកឱកាសមាសឲ្យ Man Utd យកបាន៣ពិន្ទុក្នុងកីឡដ្ឋាន King Power Stadium ដោយបាល់ជាប់នឹងជើង១ទល់១ជាមួយអ្នកចាំទី Kasper Schmeichel។ កីឡាករវ័យ២១ឆ្នាំ មិនសូវបានលេងពេញមុខពេញមាត់ ក្នុងការដឹកនាំរបស់លោក Jose Mourinho រយៈពេល១៨ខែកន្លងមក ហើយតាមការសន្និដ្ឋានជាច្រើនបានឲ្យដឹងថាការមិនឈ្មោះចូលលេងក្នុងការប្រកួតយប់មិញ គឺជាការទណ្ឌកម្មដែលធ្វើឲ្យខកខានឱកាសរកគ្រាប់បាល់សម្រាប់ការប្រកួតដែលស្មើជាមួយ Leicester City។
អញ្ចឹងក៏ដោយ Martial បានរបួសជង្គង់តិចតួច កាលលេងស្មើទល់នឹងក្រុមកញ្ជ្រោងខៀវ ហើយបានកំពុងនឹងព្យាបាលរបួសនេះ បើតាមប្រភព SFR Sport។ កាសែតបារាំងមួយនេះ បាននិយាយថា Martial មានរបួសតិចតួច ហើយការប្រកួតយប់មិញគាត់ក៏បានទៅមើលការប្រកួតនេះដែរ។
ជំនួសកន្លែងនេះលោក Jose Mourinho បានដាក់ Zlatan ក្នុងជម្រើស១១នាក់ចាប់ដៃគូក្នុងតំបន់ប្រយុទ្ធ តែលេងមិនបានល្អនោះទេ៕