Cristiano Ronaldo, Lionel Messi, Robert Lewandowski និង Edinson Cavani សុទ្ធតែជាកីឡាករដែលមានខណៈពេលដ៏អស្ចារ្យ ក្នុងការរកគ្រាប់បាល់បានច្រើននៅឆ្នាំ ២០១៧ ប៉ុន្តែកីឡាករវ័យក្មេងម្នាក់បានឈរពីលើកីឡាករទាំងនេះបានទៅហើយដែលនោះគឺ Harry Kane។
មុនប្រកួតជាមួយ Southampton, Kane ត្រូវការតែ២គ្រាប់ទៀតប៉ុណ្ណោះដើម្បីឈរពីលើ Messi ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតក្នុងឆ្នាំ ២០១៧ ហើយចុងក្រោយរូបគេធ្វើបានមែនដោយរកបានដល់ទៅ៣គ្រាប់ឯណោះ។ គ្រាប់ទីមួយបាន Kane ស្មើកំណត់ត្រាគ្រាប់បាល់របស់ Messi គឺមាន៥៤គ្រាប់ស្មើគ្នាហើយត្រឹមតែមួយគ្រាប់នេះ ក៏បានបំបែកកំណត់ត្រា២២របស់កីឡាករម្នាក់នៅ Premier League ដូចគ្នា។
គ្រាប់បាល់ទី២ដែលរកបានគឺបន្ទាប់ពី Dele Alli និង Son Heung-Min គឺសរុប៥៥គ្រាប់ក្នុងការចូលលេងឲ្យ Spurs ៥២ប្រកួតសម្រាប់ឆ្នាំ ២០១៧។ ចំណែកគ្រាប់បាល់ទី៣ ដែល Kaneរកបាននៅវគ្គទី២បានធ្វើឲ្យគេរកបាន៥៦គ្រាប់ហើយក្នុងឆ្នាំ ២០១៧ដោយលើស Messi (54) Cavani, Lewandownski និង Ronaldo(៥៣គ្រាប់)។
ក្នុងឆ្នាំ២០១៧នេះKane រកបាន៤៩គ្រាប់ឲ្យ Spurs, ៧គ្រាប់ឲ្យជម្រើសជាតិអង់គ្លេសឆ្នាំនេះ។ គ្រាប់បាល់ទាំង៤៩លេងឲ្យក្លឹបនេះបានបំបែកកំណត់ត្រា២២ឆ្នាំរបស់ Alan Shearer (36គ្រាប់ឆ្នាំ ១៩៩៥) និង Robin van Persie (35 គ្រាប់ឆ្នាំ២០១១៕)