ខ្សែបម្រើក្លឹបតោខៀវ Chelsea កីឡាករ N’Golo Kante បានជាប់ឈ្មោះជាកីឡាករសញ្ជាតិបារាំងល្អជាងបំផុតប្រចាំឆ្នាំ២០១៧ (Franr Football’s French Player of the Year។
Kante បានយកឈ្នះសំឡេងឆ្នោតមិត្តរួមសញ្ជាតិបារាំង Kylian Mbappe ដោយលើកពាននេះកាលពីថ្ងៃអង្គារ។ កីឡាករវ័យ២៦ឆ្នាំ ដែលតាមពីក្រោយម្ចាស់ជយលាភីកាលពីឆ្នាំមុន Antoine Griezmann ទទួលបានសំឡេងឆ្នោតលើស Mbappe ៥សំឡេង ណៈខ្សែប្រយុទ្ធ Real Madrid កីឡាករ Karim Benzema បានលេខ៣។
Kante អាចនិយាយបានជាកីឡាករ ដែលជោគជ័យម្នាក់ក្នុងពិភពបាល់ទាត់អង់គ្លេស ដោយជួយ Leicester City ឈ្នះពាន Premier League ហើយឆ្នាំ ក្រោយមកទៀបពេលប្ដូរមកលេងនៅ Chelsea ក៏ជួយក្លឹបនេះឈ្នះពានលីកកំពូលអង់គ្លេសម្ដងទៀត។
មកដល់ Chelsea គាត់ក៏បានឈ្នះពានបុគ្គលជាច្រើនផងដែរ ដោយមានដូចជា៖ Premier League Player of the Season, PFA Players’ Player of the Year និង FWA Footballer of the Yearជាដើម៕