ក្លឹបមេឃខៀវ Manchester City ខិតជិតក្នុងបន្ថែមកុងត្រាថ្មីដល់ខ្សែបម្រើ Kevin de Bruyne ក្នុងកិច្ចព្រមព្រៀងរយៈយូរនេះ បើតាមប្រភពពី BBC។
ខ្សែបម្រើជម្រើសជាតិបែលហ្សិកវ័យ២៦ឆ្នាំ បានស៊ីញេកុងត្រារយៈពេល៦ឆ្នាំ ក្រោយចាកចេញពីក្លឹប Wolfsburg ក្នុងតម្លៃបំបែកកំណត់ត្រាក្លឹប៥៥លានផោន កាលពីឆ្នាំ២០១៥។ ក្រុមដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីប្រេងកាតអារ៉ាប់ ចង់រក្សា De Bruyne ឲ្យនៅបន្តរយៈពេលយូរក្រោយបង្ហាញទម្រង់លេងបានល្អ ពិសេសជួយក្លឹបក្នុងរដូវកាលឈ្នះ១៦ប្រកួតជាប់គ្នាក្នុង Premier League ។
រូបគេបាននិយាយក្នុងកាសែត BBC ថា៖” ខ្ញុំពិតជារីករាយ ហើយខ្ញុំគ្មានអារម្មណ៍ណាមួយចង់ទៅលេងនៅកន្លែងផ្សេងនោះទេ”។
អតីតកីឡា
កររបស់ Chelsea រកបាន៦គ្រាប់ និងបញ្ជូនបាល់បាន៨ដងក្នុងការចូលលេងនៅ Premier League រដូវកាលនេះ ហើយរូបគេក៏អាចនឹងស្ថិតក្នុងបេក្ខភាពឈ្នះពានល្អជាងគេប្រចាំឆ្នាំទៀតផង។
បន្ថែមពីនេះក្រុមមេឃខៀវក៏សង្ឃឹមថាអាចបន្តកុងត្រាដល់ខ្សែបម្រើសញ្ជាតិប្រេស៊ីល Fernandinho ដែលនឹងផុតកុងត្រាពេលចប់រដូវកាលនេះ៕