ម្ចាស់ជើងឯក Thai FA Cup 2017, Chiangrai United បានទទួលជោគជ័យក្នុងចុះកិច្ចព្រមព្រៀង យកខ្សែប្រយុទ្ធជម្រើសជាតិមីយ៉ាន់ម៉ាកីឡាករ Kyaw Ko Ko ពីក្លឹប Yangon United ដែលកំពុងលេងក្នុង Myanmar National League។
កិច្ចព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន បានយល់ព្រមរួចហើយ ខណៈកុងត្រាមានរយៈកាលមួយរដូវកាល បើតាមប្រភពផេកហ្វេសបុករបស់ក្លឹប Yangon United។ ដំបូងឡើយ ប្រធានក្លឹប Chiangrai United លោក Miti Tiyapairat បានធ្វើសេចក្ដីថ្លែងការណ៍ថាក្លឹបនឹងមិនចុះកុងត្រាយកកីឡាករអាស៊ានណាម្នាក់ក្នុងរដូវកាលនេះទេ។
បែបណាក្ដី! ដោយសារក្រុមមួយនេះមានការប្រកួតប្រជែងធំដល់ទៅ៤ពានរង្វាន់ផ្សេងគ្នាពិសេសពាន AFC Champions League សម្រាប់រដូវកាលក្រោយ ហើយក្លឹបក៏បាននាំយកកីឡាករវ័យ២៤ឆ្នាំមកជួយជាកម្លាំងដើម្បីឈានទៅដល់គោលដៅរបស់ខ្លួន។
Kyaw Ko Ko នឹងក្លាយជាកីឡាករសញ្ជាតិមីយ៉ាន់ម៉ាទី២ដែលទៅលេងនៅលីកកំពូលថៃនៅរដូវកាលក្រោយ បន្ទាប់ពីAung Tho បានចុះកុងត្រាជាមួយ Police Tero កាលពីប៉ុន្មានសប្ដាហ៍មុន៕