គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយថាគ្រប់កីឡាករទាំងអស់មានតម្លៃរបស់ខ្លួនដែលលោកនិយាយបែបប្រហែលជាទាក់ទងនឹងការចាកចេញក្នុងខែមករានេះ របស់ Henrikh Mkhitaryan ។
កីឡាករនាំលេងសញ្ជាតិអាមិននៀ មិនបានលេងក្នុងជម្រើសដំបូងចាប់តាំងពីចាញ់ក្រុម Chelsea កាលពីថ្ងៃទី៥ខែវិច្ឆិកា ហើយរូបគេមិនមានឈ្មោះក្នុងបញ្ជីកីឡាករត្រូវប្រកួត៤ដងចុងក្រោយ។ Mkhitaryan បានក្លាយជាកីឡាករលោកJose នាំចូលកាលពី១៨ខែមុនក្នុងតម្លៃ៣០លានផោនពីក្លឹប Burussia Dortmund។
ប៉ុន្តែ BBC បានដឹងថាកីឡាកររូបនេះលោក Jose Mourinho លែងទុកចិត្តហើយ។ និយាយមុនការប្រកួតជាមួយ West Brom នៅថ្ងៃអាទិត្យលោក Mourinho បានពោលដូច្នេះ៖ ” ប្រសិនបើកីឡាករមិនសប្បាយចិត្តហើយនិងនាំមកជាមួយនូវសំណើដែលយើងគិតថាល្អសម្រាប់យើង ខ្ញុំនឹងមិននិយាយទេ។នោះគឺជាវិធីសាស្ត្ររបស់គ្រូបង្វឹក។ គ្រប់កីឡាករសុទ្ធតែមានតម្លៃមួយ”។
កាលពីខែមករាឆ្នាំមុន Jose Mourinho អនុញ្ញាតឲ្យ Menphis Depay ទៅចូលរួមជាមួយ Lyon និង Morgan Schneiderlin ប្ដូរទៅ Everton។ គាត់ក៏ដោះលែង Bastian Schweinsteiger ទៅឲ្យក្លឹបអាមេរិក Chicago Fire លេងនៅ Major League Soccer។ ចំណែកខ្សែការពារ Like Shaw អាចជាកីឡាករម្នាក់ទៀតដែលនឹងចាកចេញនៅខែមករាទោះបីជាអតីតកីឡាកររបស់ Southampton ចង់បន្តលេងនៅ Old Trafford។
កុងត្រារបស់ Marouane Fellaini នឹងផុតនៅរដូវកាលនេះហើយការប្រឹងប្រែងរបស់ Man Utd ដើម្បីកីឡាករបែលហ្សិកបន្តកុងត្រាក៏ទទួលបរាជ័យដែរ៕