កីឡាករជម្រើសជាតិសិង្ហបុរី និងជាខ្សែការពាររបស់ក្លឹប Home United, Irfan Fandi នឹងធ្វើដំណើរទៅអង់គ្លេស ដើម្បីសាកល្បងសមត្ថភាពក្នុងខែមីនាឆ្នាំ២០១៨ខាងមុខនេះ។
ប្រភពពី Channel News Asia បានឲ្យដឹងថា កីឡាករវ័យ២០ឆ្នាំមិនបានបង្ហាញឈ្មោះក្លឹបលេងនៅ Premier League ដែលរូបគេទៅសាកល្បងសមត្ថភាពនោះទេ ប៉ុន្តែរូបគេបាននិយាយថា រូបគេធ្លាប់មានក្ដីសុបិនលេងនៅអឺរ៉ុប។ ប្អូនប្រុសរបស់Irfan ឈ្មោះ Ilhan កំពុងរៀននឹងហ្វឹកហាត់បាល់ទាត់នៅអង់គ្លេស ហើយឪពុករបស់គាត់លោក Fandi Ahmad បានទាក់ទងទៅកាន់ភ្នាក់ងារដេញថ្លៃកីឡាករនៅអង់គ្លេសដែរ។
Irfan ដែលបានចូលលេងក្នុងក្រុមជម្រើសជាតិឈុតធំសិង្ហបុរី កាលពីខែកុម្ភៈបានបង្ហាញទម្រង់លេងបំផុតក្នុងឆ្នាំ ២០១៧នេះ ដោយបានឈ្នះពានរង្វាន់កីឡាករលេងល្អក្នុងលីកកំពូលសិង្ហបុរីឆ្នាំ ២០១៧ទៀតផង។
កាលពីថ្មីៗនេះរូបគេមានទំនាក់ទំនងធ្វើការផ្ទេរទៅលេងនៅក្លឹបលីកកំពូលថៃ (Thai-League)គឺក្លឹប Bangkok Glass៕