ប្រទេសទាំង១២ក្នុងសមាគមបាល់ទាត់អាស៊ាន(បូកអូស្រ្តលី)បានកំណត់កូតាកីឡាករបរទេសខុសៗគ្នាអាស្រ័យលើគោលការណ៍សហព័ន្ធបាល់ទាត់នីមួយចង់ឲ្យលីកបាល់ទាត់ក្នុងប្រទេសខ្លួនរីកចម្រើនតាមរបៀបណា។
លីកកំពូលនៅប្រទេសតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធបាល់ទាត់រិតត្បិតជាងគេបន្តិច ពីព្រោះត្រូវមានកំណត់នៃការនាំយកកីឡាករចូល ពិសេសកីឡាករដែលមិនស្ថិតនៅក្នុងសហព័ន្ធបាល់ទាត់អាស៊ី ហើយសហព័ន្ធបាល់ទាត់នីមួយៗចង់ឲ្យកីឡាករក្នុងស្រុកបង្ហាញសមត្ថភាពក្នុងទីលានឲ្យបានច្រើន។
ប្រិយមិត្តពិតជាស្គាល់ហើយពីស្ថានភាពវិស័យបាល់ទាត់នៅតំបន់អាស៊ីអាគ្នេយ៍ ហើយកូតាកីឡាករក៏មានភាពខុសគ្នាៗដែរ។ ខាងក្រោមនេះជាច្បាប់នៃកូតាកីឡាករបរទេសរបស់សហព័ន្ធបាល់ទាត់នីមួយ៖
អូស្រ្តាលី៖ អនុញ្ញាតិកីឡាករបរទេស៥នាក់តែមិនមានកៅអីសម្រាប់កីឡាករណាម្នាក់ស្ថិតក្រោមសមាជិកសហព័ន្ធបាល់ទាត់អាស៊ីនោះទេ។
ប្រ៊ុយណេ៖ ត្រឹមមានក្របខ័ណ្ឌបាល់ទាត់កម្រិត (amateur league )គ្មានក្រុមណាមួយអាចនាំយកកីឡាករបរទេសមកលេងបាននោះទេ។
កម្ពុជា និងថៃ ៖ ៤+១( កីឡាករបរទេស៥នាក់តែក្នុងចំណោម៥នេះ យ៉ាងហោចណាស់ត្រូវមានកីឡាករអាស៊ីម្នាក់។) ក្នុងទីលានប្រកួតអាចដាក់ឲ្យលេងត្រឹម៤នាក់ប៉ុណ្ណោះ។
ឥណ្ឌូណេស៊ី៖ ២+១+Marquee Playerក្នុងលីកឥណ្ឌូណេស៊ីអនុញ្ញាតិឲ្យមានកីឡាករបរទេស៤នាក់ ហើយក្នុងចំណោមបួននាក់នោះគឺត្រូវបានកីឡាករអាស៊ីម្នាក់ និងមួយទៀតសម្រាប់កីឡាករ Marquee Player(កីឡាករល្បី ឆ្នើម ក្នុងពិភពលោក) (២០១៧)។ មួយក្រុមអាចឲ្យកីឡាករ លេងបានទាំងបួននាក់តែត្រូវមានកីឡាករអាស៊ីម្នាក់។
ឡាវ, ម៉ាឡេស៊ី ហ្វីលីពីន៖៣+១ កីឡាករបរទេស៤នាក់តែក្នុងចំណោមនេះ ត្រូវតែមានអាស៊ីម្នាក់។
មីយ៉ាន់ម៉ា៖ ៣+១ អាចនាំយកកីឡាករបរទេស៤នាក់តែម្នាក់ត្រូវតែជាកីឡាករអាស៊ី តែកីឡាករបរទេសអាចលេងលើទីលានបានតែ៣នាក់ទេ។
សិង្ហបុរី៖ កីឡាករបរទេស៣នាក់តែមិនមានកូតាកីឡាករនៅក្នុងអាស៊ីឡើយ។
ទីម័រខាងកើត៖ កីឡាករបរទេស៤នាក់តែមិនមានកូតាកីឡាករអាស៊ីឡើយ។
វៀតណាម៖ ក្លឹបមួយអាចមានត្រឹម៣នាក់តែម្នាក់ក្នុងចំណោម៣នេះត្រូវតែជាកីឡាករចូលសញ្ជាតិវៀតណាមរួចហើយ។