ក្លឹប Muangthong United របស់ប្រទេសថៃប្រមូលបានប្រាក់ចំណូល១២.៥លានបាត ឬគិតជាលុយដុល្លារ៣៨៤, ០០០ដុល្លារក្នុងការចូលរួមប្រកួតប្រជែងពាន AFC Champions League សម្រាប់ឆ្នាំ២០១៧នេះ។
ទោះបីជាការប្រកួតក្នុងពាន Kirins Cup ត្រូវទម្លាក់ក្នុងវគ្គ១៦ក្រុមចុងក្រោយដោយក្រុមជើងខ្លាំងជប៉ុន Kawasaki Frontale ក្លឹបគីឡូធ្ងន់ក្នុង Champions League អាស៊ីមួយនេះនៅតែប្រមូលបានចំណូលច្រើនជាងក្រុម Buriram United ដែលចំណាយជាង១០លានបាតសម្រាប់លើកពាន Thai League រដូវកាល២០១៧នេះ។
ខាងក្រោមជាលុយដែលទទួលបានក្នុងឆ្នាំ២០១៧៖
-ប្រាក់ឧបត្ថម្ភវគ្គជម្រុះតាមពូល៖ ៩ម៉ឺនដុល្លារ
-ប្រាក់បន្ថែមសម្រាប់ការបង្ហាញទម្រង់លេងនៅវគ្គជម្រុះក្នុងពូល ១៧ម៉ឺនដុល្លារ(ឈ្នះ៣ស្មើ២)
-ប្រាក់ឧបត្ថម្ភសម្រាប់វគ្គ១៦ក្រុមចុងក្រោយ៖ ៣ម៉ឺនដុល្លារ
-ប្រាក់ទទួលបានសម្រាប់ការឡើងដល់វគ្គ១៦ក្រុមចុងក្រោយ៖៨ម៉ឺនដុល្លារ
-ប្រាក់ចំណូលបានមកពីសិទ្ធផ្សព្វផ្សាយតាមទូរទស្សន៍៖ ១៤០០០ដុល្លារ
-សរុប៖៣៨៤,០០០ដុល្លារ។
សូមបញ្ជាក់ផងដែរថាពានរង្វាន់ AFC Champions League គឺជាពានមួយដែលក្រុមធំក្នុងតំបន់អាស៊ី ចង់ទៅលេងបំផុតមិនថាក្រុមតូច ឬធំនោះទេ៕