កីឡាករសញ្ជាតិព័រទុយហ្គាល់ ត្រូវបានគេដាក់ឈ្មោះជាកីឡាករល្អបំផុតលើភពផែនដីសម្រាប់ឆ្នាំ២០១៧ បន្ទាប់ពីទទួលបាន៩៤៦ពិន្ទុពីការបោះឆ្នោតរបស់ក្រុមអ្នកកាសែតអន្តរជាតិ ដែលបានជ្រើសរើសគាត់ជាម្ចាស់ជ័យលាភី។
ពិន្ទុនេះគឺមានន័យថា Ronaldo ទទួលបានលើស Messi ជាច្រើដែលបានត្រឹមពិន្ទុ៦៧០ ទោះបីជាកីឡាករអាហ្សង់ទីនបានបង្ហាញតម្រង់លេងល្អជាង Ronaldoនៅឆ្នាំ២០១៧នេះក៏ដោយ។ តារាបាល់ទាត់របស់ PSG កីឡាករ Neymar ដែលទទួលបានលេខ៣បានពិន្ទុ៣៦១ដែលនេះមានន័យថាពិន្ទុ Messi បូកបញ្ចូលគ្នាជាមួយ Neymar គឺប្រហាក់ប្រហែលពិន្ទុរបស់ Ronaldo ម្នាក់ឯង។
ទោះបីចូលវ័យ៣២ឆ្នាំទៅហើយក្ដី! Ronaldo ហាក់មិនបានបង្ហាញការធ្លាក់ចុះទម្រង់លេង ឬធ្លាក់ប្រជាប្រិយភាពជាកីឡាករល្អក្នុងពិភពលោកនោះឡើយ៕