បាល់ទាត់​៖ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ​ក្រោម​២១​ឆ្នាំ​លោក Albert Celades  បាន​និយាយ​ថា​​ អេស្ប៉ាញ​សំណាង​ណាស់​ដែល​ព្រះ​បាន​ប្រទាន​ពរ​ឲ្យ​កីឡាករ​វ័យ​ក្មេង​​របស់ក្លិប​ ​Real Madrid កីឡាករ​ Marco Asensio​ចូល​លេង​ក្នុង​ជម្រើស​ជាតិ​អេស្ប៉ាញ​ក្នុង​ពាន​រង្វាន់​ ជើងឯកទ្វីប​អឺរ៉ុប European Under-21 championship។

កីឡាករ Asensio​វ័យ​២១​ឆ្នាំ​បាន​ទាត់​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់​ឯង ​ក្នុង​ជ័យជម្នះ​៥​ទល់​០​ទល់​ជាមួយ​ជម្រើស​ជាតិ ​​U21 ម៉ាសេដូនី​កាល​ពីពេលថ្មីីៗ។ លោក Celades  បាន​​សរសើរ​កីឡាករ​វ័យ​ក្មេង​ម្នាក់​នេះ​ពេញ​ៗ​មាត់​​ ដោយ​លោក​បាន​និយាយ​ដោយ​មិន​ស្ទាក់​ស្ទើរ​ថា ​លោក​ពិត​ជា​សំណាង​ណាស់​ដែល​មាន​​ Asensio ក្រោមការ​ដឹកនាំ​របស់​គាត់។

លោក Celades  បាន​និយាយ​ក្នុង​គេហទំព័រ​ ​UEFA ថា​៖ “អបអរសាទរ​ដល់​ Marco សម្រាប់​ការ​រក​បាន​គ្រាប់​បាល់​ហែក​ទ្រីក​ ហើយ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​របស់​គាត់ ​នូវ​អ្វី​ដែល​គាត់​បាន​លេង។ គាត់​គឺ​ជា​ឧទាហរណ៍​សម្រាប់​កីឡាករ​ទាំង​អស់​គ្នា​ ដើម្បី​ឈាន​ទៅ​ដល់​លេង​ក្នុង​ជម្រើស​ជាតិ​ធំ​ និង ​Champions League ។”

 

“​ពួក​យើង​មាន​សំណាង​ណាស់ ​ដែល​មាន​កីឡាករ​ប្រកប​ដោយ​គុណភាព​ ជា​កីឡាករ​បាល់ទាត់​ពេញ​លេញ​ម្នាក់ ​និង​ជា​មនុស្ស​ពេញ​លេញ​ម្នាក់។” គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​បាន​បន្ត។ ការ​ប្រកួត​បន្ទាប់ U21 អេស្ប៉ាញ​នឹង​ត្រូវ​ជួប​ក្រុម​យុវជន​ជើង​ខ្លាំង​ព័រទុយហ្គាល់​ U21 ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​B ខណៈ​ក្រុម​មួយ​នេះ​ក៏​បាន​ឈ្នះ​ក្រុម ​U21 ស៊ែ​ប៊ី​ដែរ៕

វីដេអូ​អេស្ប៉ាញU21 ស៊ី​U21 ម៉ាសេដូនី៖

[youtube id=”n1wgff_Vk1Q”]