ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Paul Pogba ​បាន​និយាយ​ថា​រូប​គេ​នឹង​ឈប់​លេង​បាល់​តែ​ម្ដង ​​ប្រសិន​បើ​គាត់​គិត​ថា ​Manchester City គ្មាន​នរណា​អាច​តាមទាន់​ដើម្បី​ប្រកួត​ប្រជែង​យក​ពាន​ Premier League។

ខ្សែ​បម្រើ​រូប​នេះ​ត្រូវ​ជាប់​បម្រាម​ក្នុង​ការ​ប្រកួត​ Manchester Derby​នៅ​ថ្ងៃ​អាទិត្យ ​ដោយ​សារ​ទទួល​បាន​កាត​ក្រហម​ពេល​លេង​ឲ្យ ​Man Utd ឈ្នះ ​Arsenal កាល​ពី​សប្ដាហ៍​មុន។ ទោះ​បី​ជា​មិន​បាន​លេង​ក្នុង​ការ​ប្រកួត​នេះ​ក្ដី​ ប៉ុន្តែ​ Pogba ថា ​Man Utd កំពុង​តែ​តាម​ពី​ក្រោយ​ Man City ខិត​ៗ​ ហើយ​​រូប​គេ​មិន​ជឿ​ថា​ Man City គ្មាន​នរណា​មិន​អាច​យក​ឈ្នះ​បាន​នោះ​ទេ។

“ ខ្ញុំ​ជឿ​ថា​បើ​ Man Utd មិន​អាច​តាម​ទាន់ ​Man Cityទេ​នោះ ​ខ្ញុំ​សុខ​ចិត្ត​ឈប់​លេង​បាល់​ពី​ឥឡូវ។ ពួក​គេ​ត្រូវ​ការ​ឈ្នះ​ដោយសារ​តែ​ពួក​គេ​ដឹង​ថា ​មាន​យើង​កំពុង​តាម​ពី​ក្រោយ​កិតៗ។”

“សំណាង​មិន​ល្អ​ដែល​ខ្ញុំ​មិន​បាន​លេង ​​ប៉ុន្តែ​ខ្ញុំ​នឹង​ជួយ​​ជា​គំនិត​ដល់​ក្រុម។ ​ខ្ញុំ​តែ​ទៅ​ទី​នោះ​ដើម្បី​ជួយ​ ហើយ​សង្ឃឹម​ថា​នឹង​អាច​ជួយ​បាន​។ ជំនួប​ Man Crity ជាមួយ ​Man Utd តែង​តែ​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ ក្រុង​ធំ​មួយ​តែ​មាន​ក្លឹប​បាល់​ទាត់​ធំ​២។ វា​នឹង​ក្លាយ​ជា​ទិដ្ឋភាព​ប្លែក​មួយ​ក្នុង​ទីលាន​ ហើយ​ការ​ប្រកួត​ដ៏​ធំ​រវាង​ក្លឹប​ និង​កីឡាករ​កំពូលៗ​ដែល​មនុស្ស​គ្រប់​គ្នា​ចង់​លេង​ ខ្ញុំ​ជឿ​ជាក់​លើ​ពួក​គេ”៕