ទ្វីបអាស៊ីគឺជាទីកន្លែងមួយដែលមានកីឡដ្ឋានបាល់ទាត់ធំៗបំផុតដោយមានដូចជា៖ Azadi Stadium ក្នុងទីក្រុងតេហេរ៉ង់ប្រទេសអ៊ីរ៉ង Workers Stadium ក្នុងទីក្រុងប៉េកាំងប្រទេសចិន និង Saitama Stadium នៅជាយក្រុងតូក្យូប្រទេសជប៉ុនជាដើម។
ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានកីឡាដ្ឋានធំៗជាច្រើនប្រចាំតំបន់របស់ខ្លួនដូចជា៖ Bukit Jalil Stadium ក្នុងទីក្រុងគូឡាឡាំពួ, Gelora Bung Karno Stadium ក្នុងទីក្រុងហ្សាការតានិង Rajamangala Stdium ក្នុងប្រទេសថៃជាដើម។ កីឡដ្ឋានមួយចំនួនខាងលើខ្លះសាងសង់យូរមកហើយ ខណៈខ្លះទៀតទើបតែសាងសង់ប៉ុណ្ណោះដោយចំណាយលុយរាប់លានដុល្លារ ហើយខ្លះទៀតដល់ទៅជាងពាន់លានដុល្លារឯណោះ។
ភាពខុសគ្នាក្នុងការប្រើប្រាស់កម្មករ វត្ថុធាតុដើមរបស់ប្រទេសនីមួយៗ ហើយសាងសង់ខុសពេលវេលាគ្នាដល់ទៅរាប់ឆ្នាំនោះ យើងពិបាកកំណត់តម្លៃឲ្យជាក់លាក់ណាស់ ប៉ុន្តែខាងក្រោមគឺជាបញ្ជីឈ្មោះកីឡដ្ឋានដែលសាងសង់អស់លុយច្រើនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ (តួលេខដែលគិតក្នុងបញ្ជីនេះយកតាមលុយដុល្លារសិង្ហបុរី៖
៦-Sultan Ibrahim Larkin Stadium – Malaysia (S$66 million)
៥- Aji Imbut Stadium – Indonesia ($90 million)
៤- BATAKAN STADIUM – INDONESIA ($138 MILLION)
៣- Shah Alam Stadium – Malaysia ($153 million)
២- Bukit Jalil Stadium – Malaysia ($262 million – to $525 million)
១- Singapore National Stadium – Singapore ($1.76 billion)