Gary Neville Machester City របស់លោក Pep Gaudiola បានផ្ដល់ក្ដីសង្ឃឹមដល់ក្រុមរបស់លោក Jose Mourinho ក្នុងការប្រកួតនៃជំនួប Derbyដែលធ្វើឡើងនៅចុងសប្ដាហ៍នេះ សម្ដីរបស់អតីតខ្សែការពារបិសាចក្រហមលោក Gary Neville និយាយក្នុងកម្មវិធី Podcast របស់ទូរទស្សន៍ Sky Sport។
អ្វីដែលធ្វើឲ្យអ្នកជំនាញបាល់ទាត់ហ៊ាននិយាយដូច្នេះដោយលោក ផ្ដោតទៅមើលទម្រង់លេង Man City ប៉ះជាមួយ West Ham កាលពីយប់មិញដែលក្រុមលោក Pep ពានឈ្នះ២ទល់១។ ក្រុមមេឃខៀវ នៅតែបន្តភាពខ្លាំងរបស់ខ្លួន បន្ទាប់ពីបានយកឈ្នះលើក្រុមញញួរធំ West Ham ដោយបញ្ចប់លទ្ធផល Manchester City ២-១លើ West Ham បានធ្វើឲ្យក្រុមមេឃខៀវទទួលបាន៣ពិន្ទុ បន្ថែមទៀតដោយនាំមុខក្រុមលេខ ២ Manchester United ចំនួន ៨ ពិន្ទុ។
” វាគឺជាសប្ដាហ៍ដ៏តឹងតែងសម្រាប់ Man City ហើយវាអាចជាថ្ងៃដ៏ល្ងរបស់ Man Utd ផងដែរ។ ក្នុងស្ថានភាពនេះទីក្រុងManchester ទាំងមូលនឹងកក្រើកមិនខាន។ ប៉ុន្មានប្រកួតចុងក្រោយ Man City ហាក់បណ្តោយឲ្យការប្រកួតកាន់តែតឹងតែង ។ ទម្រង់ការពារប្រយុទ្ធវាយបក ហាក់មានបញ្ហាក្នុងសប្ដាហ៍នេះ ការលើកបាល់ពិន័យនានាបាល់ជ្រុង ការការពារទាំងតំបន់កណ្ដាលសុទ្ធតែមានបញ្ហា”។
“អ្នកអាចថាខ្ញុំគិតខុស ប៉ុន្តែរឿងរ៉ាវដែល Man Utd ធ្វើដាក់ Arsenal បានបង្ហាញអ្នកហើយ។ សមត្ថភាព Counter-Attack របស់ Man Utd កំពុងតែខ្លាំង Anthony Martial, Marcus Rashford, Romelu Lukaku និង Jesse Lingard សុទ្ធតែអាចរកគ្រាប់បាល់ពីការ Set pieces។ ពួកគេមានតំបន់ការពាររឹងមាំជាង Southampton និង West Ham”។
” ប៉ុន្មានប្រកួតចុងក្រោយរបស់ City ឈ្នះដោយសារការរកគ្រាប់បាល់នៅចុងម៉ោង ដោយឲ្យគូប្រកួតរកគ្រាប់បាល់នាំមុខហើយ វាយបកតាមស្មើនិងយកឈ្នះចុងម៉ោង ។ ចុះបើអ្កលេងទម្រង់បែបនេះជាមួយ Man Utd តើអ្នកអាចរកគ្រាប់បាល់បានចុងម៉ោងអញ្ចឹងទេ។ប៉ុន្តែអ្វីៗនឹងសម្រេចក្នុងថ្ងៃប្រកួត”។
បន្ទាប់ពីបានរក្សាទម្រង់លេងដ៍ល្អរបស់ក្រុមដែលដឹកនាំដោយលោក Josep Guardiola, អតីតខ្សែការពារ Man Utd លោក Neville បាននិយាយថា City មានសង្ឈឹមខ្ពស់ជាង United ក្នុងការប្រជែងយកពាន Premier League នៅរដូវកាលនេះ ហើយឱកាសនឹងបង្ហាញកាន់តែច្បាស់នៅពេលជំនួប Manchester Derby បានបញ្ចប់៕