ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបបឹងកេតអង្គរបញ្ចូលឈ្មោះ ក្នុងបញ្ជីកីឡាករលេងពានរង្វាន់អនុតំបន់ Toyota Mekong Club Championship 2017បន្ទាប់ពីចប់កុងត្រាខ្ចីជើងជាមួយក្លិប Fujieda MYFC ។
កីឡាករវ័យ២៨ឆ្នាំ នឹងបង្ហាញខ្លួនលើវាលស្មៅសិប្បនិម្មិត្តនៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៣ ខែធ្នូខាងមុខ ដោយទទួលក្រុមវៀតណាម ស្របពេលរូបគេនឹងវិលមកកម្ពុជាវិញនៅអំឡុងសប្តាហ៍នេះ។
តាមប្រភពពីថ្នាក់ដឹកនាំក្លឹបខ្សែប្រយុទ្ធវ័យ២៣ឆ្នាំក្លឹបបញ្ចូលឈ្មោះក្នុងបញ្ចីត្រូវលេងពាន Toyota Mekong Club Championship ។ អញ្ចឹងក៏ដោយ! វឌ្ឍនា ប្រហែលនឹងអវត្តមាននៅការប្រកួតជើងទី១ នៅទឹកដីវៀតណាម ហើយសម្រាប់ការប្រកួតនៅភ្នំពេញវិញ វឌ្ឍនាកាអាចនឹងលេងបានវិញ គ្រាន់តែអ្វីៗស្ថិតនៅលើការសម្រេចចិត្តរបស់កីឡាករថាតើត្រូវលេងឬក៏អត់?
សូមបញ្ជាក់ផងដែរថា វឌ្ឍនាកា គឺជាកម្លាំងសំខាន់របស់បឹងកេតដោយជួយក្លឹបមានមូលដ្ឋាននៅខេត្តកំពង់ចាមមួយនេះឡើងដល់វគ្គផ្ដាច់ព្រ័ត្រពាន Toyota Mekong Club កាលពីឆ្នាំ២០១៥ ហើយកាលនោះ រូបគេក៏ជាកីឡាករល្អបំផុតក្នុងព្រឹត្តិការណ៍កាលផងដែរ៕
រូបភាព៖ BKFC, FFC