ប្រទេសម៉ារ៉ុកបានចូលខ្លួនមកដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2026 ដោយព្រមប្រជែងជាមួយប្រទេសក្នុងតំបន់អាមេរិកខាងជើង មានអាមេរិក មិកស៊ិក និងកាណាដា ដែលការដាក់ពាក្យធ្វើដេញថ្លៃនេះនឹងបញ្ចប់នៅថ្ងៃព្រហស្សតិ៍។
World Cup២០២៦ នឹងត្រូវរូមបញ្ចូលដល់ទៅ៤៨ក្រុមខណៈ៣២ក្រុមនឹងធ្វើឡើងនៅរុស្សីឆ្នាំក្រោយ និងនៅកាតារឆ្នាំ២០២២។ ជំហានបន្ទាប់បេក្ខភាពដែលដាក់ពាក្យធ្វើម្ចាស់ផ្ទះ World Cup 2026 នឹងប្រកាសរកបេក្ខភាពចុងក្រោយដើម្បីឈានទៅដល់ការប្រកាសលទ្ធផលផ្លូវការ។
ម្ចាស់ផ្ទះ២០២៦នឹងត្រូបកាសនៅថ្ងៃទី១៣មិថុនាឆ្នាំក្រោយប៉ុន្តែរបៀបជ្រើសរើសគឺ FIFA ដែលជាស្ថាប័នបាល់ទាត់ធំបំផុតក្នុងលោក ជាអ្នកទទួលបន្ទុកជ្រើសរើស។កាលពីមុនមានតែអាមេរិក កាណាដានិងមិកស៊ិកប៉ុណ្ណោះដែលគេដឹងថាមានភាគរយខ្ពស់ក្នុងដាក់ពាក្យធ្វើម្ចាស់ផ្ទះប៉ុន្តែនៅថ្ងៃនេះ ប្រទេសម៉ារ៉ុក បានចូលខ្លួនមកដេញថ្លៃបន្ថែមទៀត៕