តាម​ប្រភព​របាយការណ៍​ពី​កាសែត​អេស្ប៉ាញ Diario Gol បាន​ឲ្យ​ដឹង​ថា​លោក Perez ចង់​បាន ​Neymar មក​ជួយ​តំបន់​ប្រយុទ្ធ​ដោយ​ចាប់​ដៃគូ​ជាមួយ​ខ្សែ​ប្រយុទ្ធ​ Ronaldo ដោយ​សារ​កីឡាករ​ព័រទុយហ្គាល់​មាន​វ័យ​៣៣​ឆ្នាំ​ ក្នុង​ខែ​កុម្ភៈ​ខាង​ហើយ ​Neymar ឈាន​ចូល​វ័យ​២៦​ឆ្នាំ​ដូច​គ្នា។

បែប​នេះ​ក្ដី​!​ការ​ផ្ទេរ​យក ​Neymar​ពី​ក្លឹប​បារាំង ​PSG, Real Madrid ត្រូវចំណាយ​លុយ​ច្រើន​ ដែល​នេះ​ធ្វើ​ឲ្យ​ពួក​គេ​លក់​កីឡាករ​ខ្លះ​ដូច​ជា៖ Karim Benzema, Gareth Bale, Raphael Varane និង ​James Rodriguez។​ តម្លៃ​ផ្ដាច់​កុង​ត្រា​របស់​Neymar គឺ​២២២លាន​អឺរ៉ូ​ ហើយ​បើ​តាម​ប្រភព​មួយ​ចំនួន​តម្លៃ​នឹង​ឡើង​បន្ថែម​ដល់​២៥០​លាន​អឺរ៉ូ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត។

Real Madrid james Rodriguez Gareth Bale

ដើម្បី​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​បំផុត​ លោក Perez បាន​លក់​ Alvaro Morata ឲ្យ​ Chelsea កាល​ពី​ដើម​រដូវ​កាល​នេះ ​ប៉ុន្តែ​គាត់​កំពុង​មាន​គម្រោង​លក់​បន្ថែម​​៣​ទៅ​៤​នាក់​ទៀត​នៅ​ពេល​ឆាប់​ៗ​នេះ។ បើ​តាម​ប្រភព​ជិត​ស្និត​លោក Perez​​ដាក់ ​Bale លក់​យ៉ាង​ហោច​ណាស់​បាន​៨០​លាន​អឺរ៉ូ Bemzema ៦០​លាន​អឺរ៉ូ​ហើយ ​James និង​ Varane ​យ៉ាង​កំសោយ​ណាស់​ ក៏​បាន​៥០​លាន​អឺរ៉ូ​ដែរ​ក្នុង​តម្លៃ​ខ្លួន​ម្នាក់​ៗ។ ​តម្លៃ​នេះ​អាច​សាក​សម​ហើយ​សម្រាប់​លក់​ ប៉ុន្តែ​ដោយ​សារ​លោក Perez ជា​មនុស្ស​មាន​បទ​ពិសោធន៍​ជោគជាំ​លើ​រឿង​នេះ ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​នីមួយ​ៗ​អាច​នឹង​កើន​ឡើង​ផង​ក៏​មិន​ដឹង។

Perez is a huge admirer of the Brazilian and is said to be close with the star's father

វា​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​ដល់​កីឡាករ​ទាំង​បួន​នាក់​ ដែល​ត្រូវបាន​លក់​ចេញ​ ស្រប​ពេល​ពួក​គេ​លេង​ជាមួយ​ក្លឹប​យូរ​មក​ហើយ​។​ តែ​បើ​គិត​ឡើង​វិញ​! នៅ​ពេល​ដែល​តា Perez ចង់​បាន​អ្វី​មួយ​ហើយ​ គឺ​គាត់​ត្រូវ​តែ​ទទួល​បាន​ពិត​ប្រាកដ៕

 

ប្រភព៖ Daily Mail