អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់របស់ទ្វីបអឺរ៉ុប បានប្រកាសថាចាប់ពីរដូវកាលក្រោយ ព្រឹត្តិការណ៍ប្រកួតក្របខ័ណ្ឌ Champions League ទាំង៨កាលវិភាគដែល ចាប់ផ្តើមប្រកួតនៅម៉ោង ២០និង៤៥នាទីម៉ោងសាកល(CEST) ត្រូវម៉ោង១៖៤៥នាទីរំលងអាធ្រាត្រនៅកម្ពុជា និងត្រូវប្ដូរចេញដាក់កាលវិភាគថ្មី។
ដូច្នេះមានន័យថាការប្រកួតដំបូងរហូតដល់វគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាលក្រោយនឹងត្រូវផ្លាស់ប្ដូរម៉ោងប្រកួត។ UEFA បានបញ្ជាក់ថា គ្មានការចាប់ផ្ដើមចែកបាល់ដំបូងនៅម៉ោង២០៖៤៥នាទី(១និង៤៥នាទីយប់នៅកម្ពុជា) ទៀតនោះទេ។ ត្រឡប់ទៅកាលពីឆ្នាំ២០១៦មានការប្រជុំមួយ សម្រាប់គណៈកម្មាធិការប្រតិបត្តិរបស់ UEFA ដែលពួកគេបានព្រមព្រៀងគ្នា លើការសម្រេចចិត្តជាច្រើនហើយមួយ ចំណោមការសម្រេចចិត្តទាំងនោះ គឺត្រូវផ្លាស់ប្តូរកាលវិភាគនៃការប្រកួត។
ការផ្លាស់ប្ដូរនឹងចាប់ផ្ដើមអនុវត្តន៍ពីរដូវកាលក្រោយទៅ ។ ការប្រកួតនឹងលេង២ពេលខុសគ្នាគឺ២ប្រកួតដំបូងចាប់ផ្ដើម នៅម៉ោង១៩;០០ (១៖០០យប់នៅកម្ពុជា)ខណៈ៦ប្រកួតផ្សេងទៀតនឹងចាប់ផ្ដើមនៅម៉ោង ២១;០០(៣;០០ទៀបភ្លឺនៅកម្ពុជា)។
ការផ្លាស់ប្ដូរដទៃទៀតគឺការផ្ដល់ឱកាសថ្មីដល់ក្រុមឈ្នះពាន League ក្នុងប្រទេសរបស់ខ្លួន ដែលធ្លាក់ចេញពីវគ្គជម្រុះតាមពូល Champions League ។ ក្រុមទាំងនេះនឹងផ្ដល់ឱកាសផ្សេងទៀតលេងក្នុងពាន Europa League ខណៈឱកាសនេះផ្ដល់សម្រាប់តែក្រុមដែលឈ្នះពានលីកក្នុងស្រុកប៉ុណ្ណោះ។