ការប្រកួតក្នុងCambodian League សប្ដាហ៍ទី២១នេះក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិដោយលទ្ធផល៤ទល់១។
បួនគ្រាប់របស់ក្រុមភ្នំពេញក្រោន រកបានដោយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Gisung Yeon ២គ្រាប់នាទី១៧និង៨១, Shane Booyesen នាទី៣០, និងកែវ សុខផេងរកបានគ្រាប់ទី៤នៅនាទី៤២។ ចំណែមួយគ្រាប់របស់អគ្គស្នងការនគរបាលជាតិរកបានដោយខ្សែប្រយុទ្ធ នួន បូរី នាទី៤៧។
លទ្ធផលនេះ ធ្វើឲ្យភ្នំពេញក្រោនទទួលបាន៣៩ពិន្ទុស្មើជាមួយក្រុមលេខ៤ការពារជាតិ ដែលនឹងត្រូវជាមួយអាស៊ីអឺរ៉ុបនៅវេលាម៉ោង៦ និង០០នាទី។
មួយគូរទៀតព្រះខ័នរាជស្វាយរៀងនឹងត្រូវទទួលភ្ញៀវវេស្ទើន នៅកីឡដ្ឋានស្វាយរៀងវេលាម៉ោង៦ នាទីដូចគ្នា។