ខ្សែបម្រើ Manchester United កីឡាក រPaul Pogba មិនបានឃើញធ្វើដំណើរជាមួយមិត្តរួមក្រុមទៅកាន់សណ្ឋាគារ LowryHotel ទឹកដី ត្រៀមជួប Brighton នៅយប់ថ្ងៃសៅរ៍នេះទេ។
ក្រោយជាពីរបួសភ្លាមរូបគេបានលេងក្នុង Premier League ឲ្យបិសាចក្រហមទល់នឹងក្រុម Newcastle United កាលពីសប្ដាហ៍មុន ដោយជួយក្លឹបឈ្នះក្នុងលទ្ធផល៤ទល់១។ប៉ុន្តែ Pogba ត្រូវប្ដូរចេញក្រោយលេងបាន៦៥នាទីក្នុងជំនួបជាមួយ Basel កាលពីពាក់កណ្ដាលសប្ដាហ៍នេះក្នុង Champions League។ បែបនេះក្ដី! គេមិនឃើញកីឡាករបារាំងរូបនេះ ធ្វើដំណើរជាមួយមិត្តរួមក្រុមទៅកាន់ Lowry Hotel ដើម្បីរៀបចំការប្រកួតជាមួយ Brighton នោះទេ នេះបើតាមប្រភពManchester Evering News។
ជាមួយនឹងការប្រកួតដ៏មមាញឹកខ្លាំង នៅសប្ដាហ៍ក្រោយ តាមការសន្និដ្ឋានគឺគាត់ត្រូវបានគេឲ្យសម្រាក ដើម្បីទុកកម្លាំងធ្វើដំណើរទៅកាន់ទឹកដីរបស់ Watford និងក្រុមកាំភ្លើងធំ Arsenal។ Juan Mata និង Henrikh Mkhitaryan មានវត្តមានឡើងវិញក្នុងការប្រកួតនេះក្រោយមិនបានលេងក្នុងការប្រកួតដែលចាញ់Basel ១-០។
កីឡាករសញ្ជាតិអាមិននៀត្រូវបានដកចេញពីក្នុងក្រុមទល់នឹង Newscastle ហើយការប្រកួតនេះ មានឈ្មោះឡើងវិញ ស្របពេល Mataក៏ត្រូវកោះហៅមកវិញដែរ។ Luke Shaw ក៏ត្រូវបានដកចេញពីក្នុងក្រុមដែរមើលទៅ ពីព្រោះគេមិនឃើញកីឡាកររូបនេះធ្វើដំណើរជាមួយមិត្តរួមក្រុមឡើយ៕