បន្ទាប់​ពី​រក​បាន​២​គ្រាប់​ក្នុង​ជ័យជម្នះ​៧​ទល់​១​ជាមួយ​ Celtic ក្នុង​ពាន​រង្វាន់ ​Champions League យប់​មិញ​  Neymar កំពុង​កាន់​កំណត់​ត្រា​រក​គ្រាប់​បាល់​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ ហើយ​រូប​គេ​តាម​ស្មើ​វិរបុរស​ជំនាន់​មុន​ និង​ជំនាន់​នេះ​មួយ​ចំនួន​ផង​ដែរ។

កម្រ​មាន​កីឡាករ​ណា​ម្នាក់​ អាច​រក​គ្រាប់​បាល់​បាន​គ្រប់​៥​ប្រកួត​ដំបូងជាប់​ៗ​គ្នា​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ Champions League ណាស់ ​ហើយ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ជា​កីឡាករ​ចុង​ក្រោយ​គេ​ហើយ។ ការ​រក​គ្រាប់​បាល់​បាន​ទល់​នឹង ​Bayern Munich, Celtic, Anderlecht, Anderlecht ម្ដង​ទៀត​រួម​ទាំង ​Celtic យប់​មិញ​ Neymar រក​គ្រាប់​បាល់​បាន​គ្រប់​៥​ប្រកួត​ក្នុង​Champions League ពេល​លេង​ឲ្យ​ PSG។

Image result for Neymar equalled a record set by Del Piero, Rebrov... and Ronaldo

រហូត​មក​ដល់​ពេល​នេះ​មាន​តែ​កីឡាករ​បី​ទៀត​ប៉ុណ្ណោះ ​ដែល​ធ្លាប់​រក​គ្រាប់​បាល់​បាន​យ៉ាង​ហោច​ណាស់​មួយ​គ្រាប់​ គ្រប់​ការ​ប្រកួត​ទាំង​៥​ដង​ក្នុង​វគ្គ​ជម្រុះ​ Champions League នេះ​គឺ Del Piero, Rebrov, និង ​Ronaldo។

Image result for Neymar equalled a record set by Del Piero, Rebrov... and Ronaldo

Del Piero (1995/96) គឺ​ជា​កីឡាករ​ដំបូង​គេ​ធ្វើ​បាន​កាល​លេង​នៅ ​Juventus ហើយ​ Rebrov (1997/1998) ធ្វើបាន​តាម​ក្រោយ ​កាល​លេង​នៅ​ Dynami Kiev​ស្រប​ពេល ​Ronaldo ធ្វើ​បាន​ពេល​ Real Madrid លេង​ជាមួយ​ APOEL កាល​ពី​ម្សិលមិញ ​ហើយ​ Neymar លេង​ទល់​នឹង ​Celtic យប់​​មិញ៕

Image result for Rebrov