ក្រុមជម្រើសជាតិស៊ុយអែតបានយកឈ្នះកូរ៉េខាងត្បូងដោយលទ្ធផល ១-០ ដោយរកបាន៣ពិន្ទុនៅពូល F នៃការប្រកួតពានរង្វាន់ FIFA World Cup 2018 កាលពីម្សិលមិញ។
គ្រាប់ជ័យជម្នះរបស់ក្រុមមកទ្វីបអឺរ៉ុបធ្វើបានដោយកីឡាករ Andreas Granqvist ស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទី៦៥។ ការបានប៉េណាល់ទីនេះ បន្ទាប់ខ្សែការពារកូរ៉េជ្រុលជើងធ្វើឲ្យកីឡាករស៊ុយអែតដួលក្នុងប្រអប់អ្នកចាំទី ហើយអាជ្ញាកណ្ដាលក៏ផ្ដល់បាល់ប៉េណាល់ទី ក្រោយមើលវីដេអូជំនួយ VAR។
គិតត្រឹមពេលនេះ ស៊ុយអែតមាន៣ពិន្ទុ ឈរលេខ២ក្នុងពូល F ដោយមានពិន្ទុស្មើម៉ិកស៊ីកូដែលកំពុងឈរលើកំពូលតារាង។ ចំណែកអាល្លឺម៉ង់ស្ថិតនៅលេខ៣ និងកូរ៉េខាងត្បូង ស្ថិតនៅបាតតារាងដោយមិនទាន់មានពិន្ទុដូចៗគ្នា៕
ទស្សនាវីដេអូហាយឡាយ៖