ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា បានប្រកួតយកឈ្នះ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំហ្វីលីពីន ក្នុងជំនួបបិទពូលនៃពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះប្រចាំពូល J ខណៈគ្រូបង្វឹកនៃក្រុម U-23 កម្ពុជា បានលើកឡើងខ្លះៗជុំវិញការប្រកួត។

ក្នុងបន្ទប់សន្និសិទសារពត៌មានក្រោយចប់ការប្រកួត លោក Leonardo Vitorino បានលើកឡើងថា៖ «ខ្ញុំដឹងថាកីឡាកររបស់ខ្ញុំពិតជានឿយហត់ព្រោះខ្ញុំដឹងថាពួកគេប្រកួតក្នុងការប្រកួតដ៏ពិបាកនៅថ្ងៃនេះ ក៏ដូចជានៅ២ប្រកួតមុនទល់នឹង ចិន និងជប៉ុន ប៉ុន្តែខ្ញុំបានប្រាប់កីឡាកររបស់ខ្ញុំត្រូវតែធ្វើរឿងច្រើនជាងនេះសម្រាប់ប្រទេសរបស់ខ្លួន។ មិនមែនតែកីឡាករទេ គឺសម្រាប់ខ្ញុំដូចគ្នា ពួកយើងធ្វើការធ្ងន់សម្រាប់អនាគត និងកីឡាកររបស់ខ្ញុំក៏ដឹងដូចគ្នា»។

ថ្ងៃជាមួយគ្នាកាលពីម្សិលមិញផងដែរ U-23 ជប៉ុន បានចាញ់ U-23 ចិន ជាមួយនឹងលទ្ធផល ២ទល់១។

តារាងចំណាត់ថ្នាក់នៅក្នុងពូល J:

ត្បិត U-23 ជប៉ុន ចាញ់ប៉ុន្តែ U-23 ជប៉ុន នៅតែមានឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ២ល្អ៕