ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា មិត្តហ្វូនខេមបូឌានលីគ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី១៤ របស់ខ្លួនកាលពីម្សិលមិញ ដោយ៦គូមាន២គូដែលបញ្ចប់ទៅដោយលទ្ធផលស្មើ ខណះ៤គូទៀតមានឈ្នះ និងចាញ់។
អ្វីដែលពិសេសសម្រាប់សប្ដាហ៍ទី១៤នេះ ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង ជាមួយ ក្រសួងការពារជាតិ ជាការប្រកួតធំប្រចាំសប្ដាហ៍ ដែលជាក្រុមប្រកួតដណ្ដើមយកចំណាត់ថ្នាក់កំពូលតារាង ខណៈភ្នំពេញក្រោន ជាមួយ អគ្គិសនីកម្ពុជា អាចនិយាយបានថាជាការប្រកួតដែលជក់ចិត្តបន្ទាប់ពីមានការទាត់បាល់បញ្ចូលទីគ្នារហូតដល់ ៩ គ្រាប់នៅក្នុងការប្រកួតនេះ ។
លទ្ធផលនៃការប្រកួតទាំង៦គូរួមមាន:
ជ័យជម្នះរបស់ ព្រះខ័នរាជស្វាយរៀង ធ្វើអោយក្រុមបន្តឈរនៅកំពូលតារាងដដែល នឹងដាច់ពិន្ទុក្រុមលេខ ២ ក្រសួងការពារជាតិ ៤ ពិន្ទុ។
ដោយឡែកនៅតំបន់ដែលត្រូវកាត់ចោល គីរីវង់សុខសែនជ័យ នៅតែមិនអាចងើបរួចពីចំណាត់ថ្នាក់លេខ១២ដដែល ស្របពេលដែលមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា កំពុងចូលរួមជាមួយគីរីវង់សុខសែនជ័យ ក្នុងកៅអីដែលត្រូវកាតទៅលេងលីគទី២នៅរដូវកាលក្រោយ។
តារាងចំណាត់ថ្នាក់ពេញលេញ:
រូបភាព: Metfone Cambodian League