• 25 Jun, 2022
បឹងកេត ជួបពិភាក្សាជាមួយអ្នកជំនាញ AFC លើការបំពេញលក្ខខណ្ឌ Club Licensing
29May

បឹងកេត ជួបពិភាក្សាជាមួយអ្នកជំនាញ AFC លើការបំពេញលក្ខខណ្ឌ Club Licensing

ថ្នាក់ដឹកនាំក្លិបបឹងកេត កាលពីម្សិលមិញបានជួបពិភាក្សាជាមួយលោក Jeysing Muthiah អ្នកឯកទេស​ផ្នែកប្រឹក្សាយោបល់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី អំពីអាជ្ញាបណ្ណក្លិប (Club Licensing)។

អាជ្ញាបណ្ណក្លិប (AFC CLUB LICENSING) ជាការធ្វើលក្ខណៈវិនិច្ឆ័យតាមបទដ្ឋានដែលបានកំណត់ដោយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ីនឹងតម្រូវឲ្យក្លិបអាជីពនីមួយៗត្រូវបំពេញឲ្យបានត្រឹមត្រូវដើម្បីទទួលបានអាជ្ញាបណ្ណនេះមុនទទួលបានសិទ្ធចូលរួមក្នុងការប្រកួតពានរង្វាន់ធំៗប្រចាំទ្វីបបានដូចជាពានរង្វាន់ AFC Cup ឬ AFC Champions League។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបឹងកេត បញ្ជាក់ថាលោក Jeysing បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានារសៀលនេះហើយឆ្លៀតឱកាសមកទស្សនកិច្ចនៅការិយាល័យកណ្ដាលរបស់ក្លិបនៅបុរីសាន់វេទួលគោកនឹងបន្ដជួបជជែកពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិបជុំវិញដំណើរការលើការចុះឈ្មោះសុំអាជ្ញាបណ្ណក្លិបនៅកម្ពុជា។

លោក JEYSING បានសម្ដែងការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​លោកស្រី​ប្រធាន​ ពុធ ធីតា ដែល​រូប​លោក​ស្រី​ជាប្រធានក្លិប​ស្ត្រី​ទី១​នៅ​កម្ពុជា​​ហើយ​មាន​មហិច្ចតា​ខ្ពស់​ក្នុង​ការ​ ​រុញ​ច្រាន​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា​ឲ្យ​រីក​ចំរើន​ជឿន​លឿន​ដូច​បណ្ដា​ប្រទេស​ជិត​ខាង​។ ក្នុង​នោះ​តាម​រយៈ​ក្ដី​ស្រលាញ់​ឆន្ទៈ​ ព្រម​ទាំង​ទស្សនវិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​អភិវឌ្ឍន៍ក៏​ដូច​ជា​ទិសដៅ​របស់​ក្លិប​​នា​ពេល​នេះ​លោក​ JEYSING រំពឹង​​ថា​បឹង​កេត​នឹង​ក្លាយ​ជា​ក្លឹប​អាជីពយ៉ាង​ពិត​ប្រាកដ​មួយ​នៅ​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

ប្រភព & រូបភាព៖ Boeung Ket Football Club

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង