ចាប់តាំងពីការប្រកួតផ្លូវការតាំងពីថ្ងៃទី១៤ ខែសីហា មកទីបំផុត អត្តពលិកមកពីប្រទេសទីម័រខាងកើត បានស្គាល់មេដាយលើកដំបូងហើយ បន្ទាប់ពីចំណាយពេលរហូតដល់១៦ថ្ងៃទើបអាចឈ្នះមេដាយបាន។
អត្តពលិកដែលឈ្នះមេដាយនេះគឺបានទៅលើកីឡាការិនី Sonia Martinas Soares ដែលជាកីឡាការិនី ប្រកួតលើប្រភេទកីឡាតេក្វាន់ដូ វិញ្ញាសារឯកត្តជន ទម្ងន់ក្រោម៤៩គីឡូក្រាម ដោយទទួលបានត្រឹមមេដាយសំរឹទ្ធ ប៉ុណ្ណោះ។
យ៉ាងណាមិញ ត្បិតទទួលបានមេដាយចំនួន១ និងជាមេដាយសំរឹទ្ធ ទីម័រខាងកើត នៅតែមិនអាចហក់ឡើងទៅចំនាត់ថ្នាក់ដែលល្អប្រសើរនៅឡើយទេ ដោយបន្តនៅបាតារាងដដែល ស្របពេលដែលគូប្រកួតដែលពីលើ១លេខ ព្រុយណេ នាំមុខមេដាយរហូតដល់១១គ្រឿង ក្នុងនោះប្រាក់៤ និងសំរឹទ្ធ៧។
តារាងមេដាយសរុប:
គួរបញ្ជាក់ថា នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡា SEA Games 2017 លើកទី២៩ ដែលធ្វើនៅប្រទេសម៉ាឡេស៊ី នឹងបិទបញ្ចប់ជាផ្លូវការ ក្រោយចំណាយពេលប្រកួតអស់ជិកកន្លះខែរួចមក៕
រូបភាព: kualalumpur2017 & xinhuanet