ក្រុមជម្រើសជាតិថៃ បានដឹកដៃក្រុម ជម្រើសជាតិប៊េឡារូស ឡើងទៅវគ្គផ្ដាច់ព្រ័ត្រការប្រកួត​ពានរង្វាន់​បាល់ទាត់ King’s Cup ដែលធ្វើឡើងនៅប្រទេសថៃ ក្រោយយកឈ្នះគូប្រកួតរៀងខ្លួន កាលពីម្សិលមិញ។

មននឹងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជម្រើសជាតិថៃ បានយកឈ្នះ ជម្រើសជាតិកូរ៉េខាងជើង ដោយលទ្ធផល ៣ទល់០ ស្របពេលដែល ជម្រើសជាតិប៊េឡារូស យកឈ្នះ ជម្រើសជាតិបូហ្គីណាហ្វាសូ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើគ្នា ០ទល់០។

ទស្សនាវីដេអូហាយឡាយ:

  • ការប្រកួតរវាង ប៊េឡារូស ជាមួយ បូហ្គីណាហ្វាសូ:

  • ការប្រកួតរវាង ថៃ ជាមួយ កូរ៉េខាងជើង:

 

ដូច្នេះជ័យជម្នះនេះ នឹងធ្វើអោយ ថៃ ជួបជាមួយ ប៊េឡារូស នៅវគ្គផ្ដាច់ព្រ័ត្រ ស្របពេលដែល កូរ៉េខាងជើង ជួបជាមួយ បូហ្គីណាហ្វាសូ ក្នុងការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ៣។

កម្មវិធីប្រកួតពេញលេញ:

 

រូបភាព: FA Thailand

វីដេអូ: thairath.co.th