លោក Nguyen Quoc Tuan គ្រូបង្វឹកក្រុម Hoang Anh Gia Lai (HAGL) ដែលជាក្លិបប្រកបអាជីពនៅលីគកំពូលវៀតណាម ( V.League ) បានសម្រេចចិត្តចុះចេញពីតំណែងក្រោយពីក្រុមរបស់លោកបានរងបរាជ័យ ២ទល់០ ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះ Song Lam Nghe An កាលពីថ្ងៃសៅរ៍។

«ពីរឆ្នាំមកហើយដែលធ្វើការឱ្យក្រុម HAGL គឺជាពេលវេលាដ៏មានអត្ថន័យសម្រាប់ខ្ញុំ។ ខ្ញុំបានធ្វើការយ៉ាងសកម្មដើម្បីកសាងក្រុមការងារដែលមានភាពល្អប្រសើរឡើងដោយមានការគាំទ្រពីនាយកប្រតិបត្តិ និងសហសេវិក»។ សម្តីរបស់ លោក Tuan នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត។

«ទោះជាយ៉ាងណាក៏ដោយក្រុមការងារមិនបានសម្រេចលទ្ធផលដែលចង់បានក្នុង៤ប្រកួតកន្លងមកហើយ ខ្ញុំទទួលខុសត្រូវចំពោះការបរាជ័យទាំងនេះ។ ខ្ញុំបានសំរេចចិត្តចាកចេញពីតំណែងគ្រូបង្វឹក។ ខ្ញុំសង្ឃឹមថាក្រុមនេះនឹងទទួលបានលទ្ធផលល្អប្រសើរនៅក្នុងការប្រកួតបន្ទាប់»។

បន្ទាប់ពីការលាលែងរបស់លោក Tuuan ក្រុមប្រឹក្សាភិបាលរបស់ HAGL បានតែងតាំងលោក Duong Minh Ninh ដែលកំពុងធ្វើការនៅ HAGL JMG Academy ជាអ្នកមើលការខុសត្រូវរបស់ក្រុម។

គួរបញ្ជាក់ថា បច្ចុប្បន្ន Hoang Anh Gia Lai កំពុងឈរនៅចំណាត់ថ្នាក់លេខ១១ ក្រោយប្រកួត២១ដង ឈ្នះតែ៤ដង ស្មើ៨ដង និងចាញ់៩ដង នឹងបានរួចផុតពីតំបន់ដែលត្រូវកាត់ចោលផងដែរ។

បែបនេះក្ដីលីគកំពូលវៀតណាម នឹងនៅសល់ការប្រកួតចំនួន៥ប្រកួតទៀតទើបលីគបញ្ចប់ជាផ្លូវការ ត្បិត Hoang Anh Gia Lai អស់ឱកាសដណ្ដើមជើងឯកហើយ៕

តារាងចំណាត់ថ្នាក់សរុបនៃលីគកំពូលវៀតណាម:

 

 

រូបភាព: thethao.thanhnien