កីឡាការនីតេក្វាន់ដូវៀតណាម Truong Thi Kim Tuyen ទទួលបានមេដាយប្រាក់ ពីព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 ដែលប្រព្រឹត្តិទៅទីក្រុង Muju សាធារណៈរដ្ឋកូរ៉េ ក្រោយចាញ់កីឡាការនីម្ចាស់ផ្ទះកូរ៉ខាងត្បូង នៅក្នុងវគ្គផ្ដាច់ព្រ័ត។

ប្រកួតលើប្រភេទទម្ងន់ ៤៦គីឡូក្រាម Truong Thi Kim Tuyen បានចាញ់ក្រោមស្នាដៃកីឡាការនីម្ចាស់ផ្ទះ Sim Jae-young ដោយលទ្ធផល ១៨ទល់៩។

គិតត្រឹមពេលនេះ  Truong Thi Kim Tuyen គឺជាកីឡាការនីវៀតណាម តែម្នាក់គត់ដែលដណ្ដើមមេដាយ អោយប្រទេសរបស់ខ្លួនក្នុងចំណោមអត្តពលិក៧រូប។

គួរបញ្ជាក់ថាកីឡាការនីដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៣៣ ពិភពលោករូបនេះ គឺជាម្ចាស់មេដាមាសនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games 2015 ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី៕

 

រូបភាព៖ zing.vn