គេហទំព័រព្រឹត្តិការណ៍កីឡា SEA Games (Kuala Lumpur 2017) បានធ្វើការបង្ហាញបទចម្រៀងមួយ ក្នុងចំណោមបទចម្រៀងជាច្រើនបទ ដើម្បីបម្រើដល់ការព្រឹត្តិការណ៍កីឡាមួយនេះ។

បទចម្រៀង ថ្មីនេះមានការបកស្រាយដោយតារាចម្រៀងចំនួន៣រូប ដោយរួមមាន MonoloQue, Lan និង MaliQue ជាមួនឹងបទចម្រៀងដែលមានចំណងជើងថា Show Trip។

តោះ ទស្សនាវីដេអូបទចម្រៀងខាងក្រោម:

យ៉ាងណាមិញ បទចម្រៀងមួយបទនេះ មិនមែនជាបទចម្រៀងដែលផ្លូវការសម្រាប់ដល់ពិធីបើកឡើយ។

គួរបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games លើកទី២៩ នឹងចាប់ផ្ដើមពីថ្ងៃទី១៤ ខែសីហា តទៅសម្រាប់ការប្រកួត ប៉ុន្តែនឹងធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយមានកីឡាដែលដាក់អោយប្រកួតចំនួន៣៨ប្រភេទ និងមាន៤០៥ វិញ្ញាសាប្រកួត៕

 

រូបភាព: Kuala Lumpur 2017

វីដេអូ: Youtube / Kuala Lumpur 2017