ខ្សែ​ការពារ​កម្ពស់បាន​ Gerrard Pigue នឹង​ខកខាន​ជួយ​ Barcelona លេង​ទល់​នឹង​ក្រុម​ប្រចៀវ​ខ្មៅ​កំពុង​ឡើង​ជើង ​Valencia នៅ​ថ្ងៃ​ទី​២៦​វិច្ឆិកា​នៅ​កីឡដ្ឋាន​ Mestalla ក្នុង​សប្ដាហ៍​ទី ​១៣ ​ពាន​La liga។

Pigue ទទួល​បាន​កាត​លឿង​ជា​លើ​ក​ទី​៥​​(១២​ប្រកួត) ក្នុង​រដូវ​កាល​នេះ ​ក្រោយ​អាជ្ញា​កណ្ដាល​ផ្ដល់​ឲ្យ​យប់​មិញ​ ពេល​Barcelona ឈ្នះ​ Leganes ៣​ទល់​០​ក្នុង​នាទី​២៩​​ បន្ទាប់​ពី​បង្ក​កំហុស​លើ​ Amrabat។ លោក Undiano Malleno អាជ្ញាកណ្ដាល​បាន​ពិន័យ​ជូន​កាត​លឿងភ្លាមៗ​ទៅ​លើ​ឲ្យ​ខ្សែ​ការពារ​របស់​ក្លឹប​ មាន​មូលដ្ឋាន​នៅ​តំបន់​កាតាឡាន់​ ទោះ​បី​ជា​កំហុស​នេះ​​ មិន​សាក​សម​ទទួល​បាន​ ហើយ​វា​ក៏​ពិបាក​ក្នុង​ការ​មិន​ពិន័យ​ដែរ។

តារាងចំណាត់ថ្នាក់ La liga ក្រោយ​ប្រកួត​យប់មិញ៖

 

ប្រសិន​បើ​ Barca មិន​ដាក់​ពាក្យ​បណ្ដឹង​តប​ទេ​ Pigue នឹង​មិន​បាន​ជួយ​ក្លឹប​កំពូលតារាង​ La liga លេង​ទល់​នឹង​ក្រុម​លេខ​២​Valencia ដោយ​សារ​កាត​លឿង​ច្រើន​ដល់​កំណត់​ពិន័យ។ ក្រៅ​ពី​កាត​លឿង​យប់​មិញ​ដែល​ជា​កាត​ទី​៥, ខ្សែ​ការពារ​អេស្ប៉ាញ​បាន​កាត​ទី​១​ពេល​ដៃ​ប៉ះ​បាល់​ ក្នុង​ការ​ប្រកួត​ជាមួយ ​Alaves, កាត​ទី​២​ដោយ​បង្ក​កំហុស​លើ ​Molina ពេល​លេង​ជាមួយ ​Getafe។ កាត​ទី​៣​ពេល​បង្ក​កំហុស​លើ​Calleri ពេល​លេង​ទល់​នឹង​ Las Palmas ហើយ​កាត​ទី​៤​ ក្រោយ​ធ្វើ​ឲ្យ​ Aduriz ដួល​ពេល​លេង​ជាមួយ​ Athletic Bilbao៕