ការប្រកួតវគ្គជម្រុះ Play-off សម្រាប់យកកៅអីទៅលេងនៅ World Cup 2018 ជិតបញ្ចប់ទៅហើយ ៗក្រុមដែលជាប់ទាំងអស់កំពុងបង្វែរចំណាប់អារម្មណ៍ ទៅរកការចាប់ពូលថាតើពួកគេត្រូវជួបក្រុមណា ស្រួលឬយ៉ាប់។
គិតមកដល់ព្រឹកនេះ ស៊ុយអែតគឺជាក្រុមចុងក្រោយគេបំផុតដែលកក់កៅអីទៅលេងនៅ World cup ហើយនៅសល់តែបីកៅអីទៀតប៉ុណ្ណោះនឹងរកឃើញអស់ហើយ។
តើកាលបរិច្ឆេទចាប់ពូលធ្វើនៅថ្ងៃខែឆ្នាំណា?នៅឯណា?
តាមប្រភព FIFA បានបញ្ជាក់ហើយថាការចាប់ឆ្នោត នឹងធ្វើឡើងនៅថ្ងៃទី០១ធ្នូឆ្នាំ ២០១៧ត្រូវនឹងថ្ងៃសុក្រ ខណៈម៉ោងមិនទាន់បានសម្រេចនៅឡើយ។ វិមានក្រឹមឡាំង The State Kremlin គឺជាកន្លែងសម្រាប់ធ្វើការចាប់ឆ្នោត។
តើក្រុមណាស្ថិតនៅប្រអប់ទី១(Top Seeds)?
អង់គ្លេសគឺជាក្រុមស្ថិតក្នុងប្រអប់អី២ (Second seeds)សម្រាប់ព្រឹត្តិការណ៍នេះ ហើយពួកគេអាចនឹងជួបក្រុមខ្លាំងៗក្នុងវគ្គជម្រុះតាមពូល។ តែយ៉ាងណាក្រុមអង់គ្លេសនឹងមិនជួបអេស្ប៉ាញក្នុងវគ្គជម្រុះក្នុងពូលនេះទេ។
តើគេចាប់ពូលដោយរបៀបណា?
ទាំង៣២ក្រុមនឹងត្រូវបែងចែកជា៨ពូលក្នុងមួយពូលៗមាន៤ក្រុម។ ចំណាត់ថ្នាក់នៃការចាប់ពូលបានសម្រេចរួចហើយៗគេក៏យកវាមកធ្វើការចាប់ពូលនេះដែរ។ អង់គ្លេសស្ថិតក្នុងប្រអប់ទី២ (Pot 2) ខណៈម្ចាស់ផ្ទះរុស្សីស្ថិតក្នុងប្រអប់ទី១។
តើកាលបរិច្ឆេទប្រកួត World Cup ធ្វើឡើងនៅពេលណា?
រុស្សីនឹងជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅឆ្នាំក្រោយ ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៤មិថុនាហើយថ្ងៃចុងក្រោយប្រហែលជាថ្ងៃទី១៥កក្កដាឆ្នាំ២០១៨។