ការប្រកួតបាល់ទាត់ក្នុងសាលដណ្ដើមពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF Futsal Championship 2017 ដែលធ្វើឡើងនៅប្រទេសវៀតណាម បានរកឃើញក្រុម៤ដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីបញ្ចប់ការប្រកួតនៅក្នុងវគ្គជម្រុះតាមពូលរួចមក។

ការប្រកួតដែលធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសថៃ ចាប់ផ្ដើមពីថ្ងៃទី២៦ ទីបំផុតរកឃើញក្រុម៤ ដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួមមាន ពូល A វៀតណាម ជាមួយ មីយ៉ាន់ម៉ា ខណៈពូល B ថៃ ជាមួយ ម៉ាឡេស៊ី។

តារាងចំណាត់ថ្នាក់សម្រាប់ពូល A និងពូល B:

ដូច្នេះ ការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ម្ចាស់ផ្ទះវៀតណាម នឹងត្រូវជួបប្រកួតជាមួយ ម៉ាឡេស៊ី ស្របពេលដែល ថៃ ជួបប្រកួតជាមួយ មីយ៉ាន់ម៉ា ដោយការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ

កម្មវិធីប្រកួតពេញលេញ:

 

គួរបញ្ជាក់ថាពានរង្វាន់នេះ មានក្រុមចំនួន៩ចូលរួមប្រកួតរួមមាន ម្ចាស់ផ្ទះវៀតណាម, ថៃ, ឡាវ, មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, ហ្វីលីពីន និងព្រុយណេ ខណៈកម្ពុជា ជាមួយ សិង្ហបុរី មិនមានក្រុមចូលរួមប្រកួត ស្របពេលដែល អូស្រ្តាលី សម្រេចដកខ្លួនចេញពីកម្មវិធី។

ពានរង្វាន់បាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ាន ធ្វើឡើងជាលើកទី១៤ហើយ បើគិតចាប់តាំងពីឆ្នាំ២០០១មក ធ្វើឡើងជារៀងរាល់ឆ្នាំ ( ខកខានឆ្នាំ២០១១ ) ខណៈក្រុមដែលជោគជ័យជាងគេនៅក្នុងពានរង្វាន់នេះ គឺជាក្រុមបាល់ទាត់ជម្រើសជាតិថៃ ដោយធ្លាប់ឈ្នះរហូតដល់១២ដង ក្នុងចំណោម១៣លើកកន្លងមក៕

 

រូបភាព: Myanmar Football Federation