នៅមុននេះបន្តិច សហព័ន្ធកីឡាបាល់ទាត់វៀតណាម ( VFF ) បានប្រកាសលើវិបសាយផ្លូវការរបស់ខ្លួន សហព័ន្ធបានតែងតាំងគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិវៀតណាមឈុតធំ ជាផ្លូវការហើយ។

គ្រូបង្វឹកថ្មីនេះមានឈ្មោះថា លោក Park Hang Seo មានវ័យ៥៨ឆ្នាំ ជាគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង ដោយលោកនឹងទទួលតំណែងគ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំផងដែរ។

ចំពោះការចរចារវាង VFF ជាមួយនឹង លោក Park គ្រោងនឹងបញ្ចប់នៅក្នុងខែក្រោយ ហើយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ អាចនឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិវៀតណាម នាថ្ងៃទី១៤ ខែតុលា។

លោក Park Hang Seo ធ្លាប់ជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង នៅក្នុងការប្រកួត World Cup ឆ្នាំ ១៩៩៤ នៅសហរដ្ឋអាមេរិកនិងការប្រកួត World Cup ឆ្នាំ ២០០២ ដែលធ្វើនៅប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង លោកក៏ធ្លាប់ធ្វើការជាមួយ លោក Guus Hiddink អតីតគ្រូបង្វឹកក្រុមជម្រើសជាហូឡង់ ក្នុងនាមជាគ្រូជាជំនួយ នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០០២៕

 

រូបភាព: thethao.vnexpress & VFF.org