លីគកំពូលសិង្ហបុរី ( 2017 S.League ) រដូវកាល២០១៧ កាន់តែកៀកទៅកាន់ការប្រកួតបញ្ចប់ហើយ ខណៈក្លិប Albirex Niigata Singapore FC ក៏កាន់តែកៀកទៅការពារតំណែងជើងឯកលីគកំពូលសិង្ហបុរី សមរ្ាប់រដូវកាល២០១៧នេះផងដែរ។
គិតត្រឹមពេលនេះ លីគកំពូលសិង្ហបុរី បានឈានចូលដល់សប្ដាហ៍ទី២២ហើយ ពោលគឺនៅសល់តែ២ ប្រកួតទៀតការប្រកួតនឹងបញ្ចប់ជាផ្លូវការ ខណៈក្រុមចំនួន២កំពុងប្រជែងកៅអីជើងឯកគឺមានតែ ក្លិប Albirex Niigata Singapore FC និងក្លិប Tampines Rovers ប៉ុណ្ណោះ ពោលគឺ Albirex Niigata Singapore FC កំពុងនាំមុខ៦ពិន្ទុផងដែរ។
តារាងចំណាត់ថ្នាក់លីគកំពូលសិង្ហបុរី ត្រឹមសប្ដាហ៍ទី២២:
តាមគម្រោងលីគកំពូលសិង្ហបុរី គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ខណៈទាំង៣ក្រុម ក្លិប Albirex Niigata Singapore FC ក្លិប Tampines Rovers សុទ្ធតែនៅមានឱកាសប្រជែងពាន ប៉ុន្តែ Albirex Niigata Singapore ហាក់មានប្រៀបជាងដោយត្រូវការត្រឹមតែស្មើប្រកួតក្រោយក៏អាចក្លាយជាម្ចាស់ជើងឯកបានផងដែរ។
ក្លិប Albirex Niigata Singapore FC គឺជាក្រុមដែលឈ្នះជើងឯកលីគកំពូលសិង្ហបុរី នេះកាលពីឆ្នាំទៅ ខណៈការឈ្នះនេះក៏ជាការឈ្នះលើកដំបូងសម្រាប់ក្លិបផងដែរ ចាប់តាំងពីបានចូលរួមតាំងពីឆ្នាំ២០០៤មក។ សាខាក្លិបចំបងរបស់ក្លិបនេះគឺនៅប្រទេសជប៉ុន បច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគគំពូលជប៉ុនផងដែរ។
យ៉ាងណាមិញបើទោះបីជា Albirex Niigata Singapore ក្លាយជាម្ចាស់ជើងឯកក៏ក្រុមនេះបានត្រឹមតែជាក្រុមជើងឯកតែឈ្មោះប៉ុណ្ណោះ ដោយមិនអាចតំណាងអោយសិង្ហបុរីចូលរួមការប្រកួតក្រៅស្រុកបានឡើយ ដោយសារក្រុមនេះជាក្រុមមកពីប្រទេសជប៉ុន សុំចូលប្រកួតក្នុងលីគនេះដើម្បីធ្វើអោយលីគមានការប្រកួតប្រជែងខ្ពស់ប៉ុណ្ណោះ។
មានតែ Tampines Rovers ជាមួយ Home United ប៉ុណ្ណោះដែលជាក្រុមប្រជែងកៅអីតំណាងប្រទេសចូលរួមពានក្រៅស្រុក រួមមានវគ្គជម្រុះជុំបឋម ពានរង្វាន់កំពូលក្លិបប្រចាំទ្វីបអាស៊ី AFC Championship League 2018 ក៏ដូចជាពានរង្វាន់កម្រិតទី២ក្លិបប្រចាំទ្វីបអាស៊ី AFC Cup 2018 វគ្គចែកពូល។
ក្រុម៣នៅក្នុងលីគកំពូលសិង្ហបុរី ដែលមានអាចតំណាងអោយសិង្ហបុរី រួមមាន Albirex Niigata Singapore FC ដែលជាក្លិបមកពីជប៉ុន, ក្លិប Brunei DPMM ក្លិបមកពីព្រុយណេ និងក្រុមយុវជនរបស់សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ( Garena Young Lions )៕
រូបភាព: fas.org