ក្រោយបញ្ចប់ការប្រកួតវគ្គជម្រុះនៅតំបន់អាសុីក្នុងពានរង្វាន់ 2017 AFC U-19 Women’s Championship កាលពីថ្ងៃទី ២៨ តុលា កន្លងទៅដោយក្រុមជម្រើសជាតិនារីជប៉ុនអាយុក្រោម១៩ឆ្នាំ ជាម្ចាស់ជើងឯកទន្ទឹមនឹងនេះក៏រកឃើញក្រុមតំណាងអោយទ្វីបអាសុី ចូលរួមពានរង្វាន់ 2018 FIFA U-20 Women’s World Cup។
ពោលគឺ ក្រុមជម្រើសជាតិនារីជប៉ុន (ជើងឯក), កូរ៉េខាងជើង (ជើងឯករង) និង ចិន (ចំណាត់ថ្នាក់លេខ៣) ដោយប្រទេសទាំង៣នេះ បានកក់កៅអី និងទទួលសិទ្ធលេងពានរង្វាន់ F0IFA U-20 Women’s World Cup នៅប្រទេសបារាំង នាឆ្នាំក្រោយ។
2018 FIFA U-20 Women’s World Cup នឹងចាប់ផ្តើមពីថ្ងៃទី ៥ ដល់ ២៤ សីហា ដោយប្រទេសបារាំង ឈ្នះសិទ្ធដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមទាំង១៦ មកពី៦ទ្វីប នៅជុំវិញពិភពលោក។
ស្របគ្នានេះដែរនៅតំបន់អឺរ៉ុបក៏រកឃើញរួចស្រេចដោយមាន បារាំង(ម្ចាស់ផ្ទះ) អង់គ្លេស, អាល្លឺម៉ង់, ហូឡង់ និងអេស្ប៉ាញ ចំណែកទ្វីបអូហ្សេអានីគឺ ណូវ៉ែលហ្សឡង់ ខណៈទ្វីបអាហ្វ្រិក, អាមេរិកកណ្តាល ជើង និងត្បូង ពុំទាន់ត្រូេវបានរកឃើញនោះឡើយ៕