ខ្សែប្រយុទ្ធក្លឹប Paris Sain-Germain កីឡាករ Neymar នឹងត្រូវពិន័យមួយប្រកួតបន្ទាប់ពីទទួលបានកាតក្រហម ទល់នឹងក្រុម Marseille កាលបីថ្ងៃអាទិត្យ។
បន្ទាប់ពីទទួលបានកាតក្រហមលើដំបូង ចាប់តាំងពីរប្ដូរមកលេងនៅក្របខណ្ឌ Ligue 1, Neymar នឹងត្រូវខកខានជួយក្លឹបលេងទល់នឹងក្រុម Nice នៅថ្ងៃសុក្រនេះ។ កីឡាករជម្រើសជាតិប្រេស៊ីល ត្រូវបណ្ដេញចេញពីការប្រកួត ដែលលទ្ធផលកាលនោះស្មើគ្នា២-២ក្នុងកីឡដ្ឋាន Le Classigue បន្ទាប់ពីប៉ះគ្នា ជាមួយLucas Ocampos ដែលធ្វើមានការភាពចម្រូងចម្រាស រហូតដល់មានការក្រហម។
វាគឺជាកាតក្រហមទី២នៃការប្រកួតរបស់ Neymar ត្រឹមរយៈពេលបីនាទី ប៉ុន្តែ Edison Cavani រកបានគ្រាប់បាល់រក្សាមួយពិន្ទុដល់ក្រុម។ Neymar នឹងត្រូវខកខានដូចនេះទៀប បើសិនណា មានហេតុការណ៍ដូចគ្នានេះកើតឡើងរហូតដល់ចប់រដូវកាល Ligue 1៕
Two yellow cards in as many minutes – and Neymar is OFF! pic.twitter.com/fZkKDYYU2Y
— Goal (@goal) October 22, 2017