លីគកំពូលសិង្ហបុរី ( 2017 S.League ) រដូវកាល២០១៧ កាន់តែកៀកទៅកាន់ការប្រកួតបញ្ចប់ហើយ ខណៈត្រឹមពេលនេះមានតែ ក្លិប Tampines Rovers ជាមួយ ក្លិប Home United ប៉ុណ្ណោះដែលជាក្រុមត្រូវប្រជែងកៅអីតំណាងប្រទេសចូលរួមពានក្រៅស្រុក ស្របពេលដែលគូប្រជែងដទៃទៀតបានអស់ឱកាសប្រជែងហើយ។

សុំធ្វើការណែនាំខ្លះអំពី លីគកំពូលសិង្ហបុរី រដូវកាល២០១៧នេះ មានក្រុមចំនួន៩ចូលរួមប្រកួត ក្នុងនោះក្រុម២ជាក្រុមក្រៅប្រទេស និង១ក្រុមទៀត ជាក្រុមយុវជនរបស់សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី។ ការប្រកួតនៅក្នុងលីកនេះ គឺខុសប្លែកពីបណ្ដាលីគនានានៅក្នុងតំបន់អាស៊ាន ដោយការប្រកួតធ្វើឡើងចំនួន៣ជុំ ពោលគឺស្មើនឹង២៤ប្រកួត សម្រាប់ក្រុមនីមួយៗ។

គិតត្រឹមពេលនេះ លីគកំពូលសិង្ហបុរី បានឈានចូលដល់សប្ដាហ៍ទី២១ហើយ ពោលគឺនៅសល់តែ៣ប្រកួតទៀតការប្រកួតនឹងបញ្ចប់ជាផ្លូវការ ខណៈក្រុមចំនួន៣កំពុងប្រជែងកៅអីជើងឯករវាង ក្លិប Albirex Niigata Singapore FC ក្លិប Tampines Rovers ជាមួយនឹង ក្លិប Home United ប៉ុន្តែតំណាងប្រទេសចូលរួមពានក្រៅស្រុកគឺមានតែ Tampines Rovers ជាមួយនឹង ក្លិប Home United ប៉ុណ្ណោះ ដោយសារ Albirex Niigata Singapore FC ជាក្រុមមកពីប្រទេសជប៉ុន សុំចូលប្រកួតក្នុងលីគនេះដើម្បីធ្វើអោយលីគមានការប្រកួតប្រជែងខ្ពស់ប៉ុណ្ណោះ។

ក្រឡេមកមើលតារាងចំណាត់ថ្នាក់លីគកំពូលសិង្ហបុរី ត្រឹមសប្ដាហ៍ទី២១:

តាមគម្រោងលីគកំពូលសិង្ហបុរី គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ខណៈទាំង៣ក្រុម ក្លិប Albirex Niigata Singapore FC ក្លិប Tampines Rovers ជាមួយនឹង ក្លិប Home United សុទ្ធតែនៅមានឱកាសប្រជែងពាន។

បែបនេះក្ដីគឺមានតែ Tampines Rovers ជាមួយ Home United ប៉ុណ្ណោះដែលជាក្រុមប្រជែងកៅអីតំណាងប្រទេសចូលរួមពានក្រៅស្រុក រួមមានវគ្គជម្រុះជុំបឋម ពានរង្វាន់កំពូលក្លិបប្រចាំទ្វីបអាស៊ី AFC Championship League 2018 ក៏ដូចជាពានរង្វាន់កម្រិតទី២ក្លិបប្រចាំទ្វីបអាស៊ី AFC Cup 2018 វគ្គចែកពូល។

 

គួរបញ្ជាក់ថា ក្រុម៣នៅក្នុងលីគកំពូលសិង្ហបុរី ដែលមានអាចតំណាងអោយសិង្ហបុរី រួមមាន Albirex Niigata Singapore FC ដែលជាក្លិបមកពីជប៉ុន, ក្លិប Brunei DPMM ក្លិបមកពីព្រុយណេ និងក្រុមយុវជនរបស់សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ( Garena Young Lions )៕

 

រូបភាព: fas.org