លីគកំពូលទីម័រខាងកើត បានរកឃើញក្រុមជើងឯកហើយ ក្រោយចំណាយពេលប្រកួតអស់រយៈពេលជាង៧ខែមក ជាមួយនឹងការប្រកួតដែលមានក្រុមចំនួន៨ចូលរួមប្រកួតប្រជែង ស្មើនឹង១២៨ប្រកួត នឹងមានគ្រាប់បាល់រហូតដល់៤៦៥គ្រាប់។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតចំនួន១៤ប្រកួតរួចមក រវាងក្រុមទាំងអស់ ក្រុមដែលទទួលបានជើងឯកគឺបានទៅលើ ក្រុម Karketu Dili ក្រោយប្រកួតចំនួន១៤ដង ឈ្នះ៨ដង ស្មើ៤ដង និងចាញ់តែ២ដង ទទួលបាន២៨ពិន្ទុ នាំមុខក្រុមលេខ២ Ponta Leste តែ៣ពិន្ទុប៉ុណ្ណោះ គ្រប់គ្រាន់ក្នុងឈ្នះលីគដែលបង្កើតឡើងជាឆ្នាំទី២មួយនេះ។

ដោយឡែកក្រុមដែលទទួលបានលេខ៣ គឺបានទៅលើក្រុម Carsae ជាមួយនឹងការកាន់ពិន្ទុ២៣ក្នុងដៃ  រីឯក្រុមដែលត្រូវកាត់ចោលគឺរួមមាន Zebra ជាមួយនឹង Porto Taibesse ត្រូវធ្លាក់ទៅប្រកួតនៅលីគលំដាប់ទី ២ ទីម័រខាងកើត។

តារាងចំណាត់ថ្នាក់សរុប:

ដោយឡែកកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគែនៅក្នុងលីគគឺបានទៅលើ កីឡាករ Tingga ជាកីឡាករបស់ក្លិប Karketu Dili ក្រោយរកគ្រាប់បាល់បាន១៣គ្រាប់ រួមទាំងមិត្តរួមក្រុមចំនួន២នាក់ទៀត ស្ថិតនៅក្នុងចំណោមកីឡាករទាត់ចូលទីច្រើនផងដែរ រួមមានដូចខាងក្រោម។

បញ្ជីឈ្មោះកីឡាករទាត់ចូលទីច្រើនជាងគេ:

 

រូបភាព: Liga Futebol Amadora & F.C. KARKETU DILI