ឆ្លងកាត់ការប្រកួត នៅក្នុងវគ្គជម្រុះនៃពានយុវជនទ្វីបអាស៊ី AFC U-23 Championship 2018 នាល្ងាចនេះប្រទេសក្នុងតំបន់អាស៊ាន៣ នឹងធ្វើការចាប់ឆ្នោតបែងចែកពូល ពាន AFC U-23 Championship 2018 ជុំផ្ដាច់ព្រ័ត្រ ដោយនឹងត្រូវដឹងថា តើប្រទេសណា នឹងស្ថិតនៅពូលណា ជាមួយប្រទេសណាខ្លះ។
ប្រទេសមកពីតំបន់អាស៊ានចំនួន៣នេះ រួមមាន U-23 ថៃ, ម៉ាឡេស៊ី និងវៀតណាម ដោយថៃ ស្ថិតនៅប្រអប់ទី៣ ខណៈម៉ាឡេស៊ី ជាមួយវៀតណាម ស្ថិតនៅប្រអប់ទី៤។
តាមគម្រោងការចាប់ឆ្នោតនឹងធ្វើឡើងនាថ្ងៃនេះ នាទីក្រុង Changzhou ប្រទេសចិន ខណៈការចាប់ឆ្នោតដែលមានក្រុមចំនួន១៦ចូលរួមនេះ នឹងត្រូវបែងចែកចេញជា៤ពូល ក្នុង១ពូលមាន៤ក្រុម។
តារាងបែងចែកប្រអប់ មុនការចាប់ឆ្នោត៖
ក្រោយការចាប់ឆ្នោតនេះរួច ការប្រកួតជាផ្លូវការគ្រោងនឹងធ្វើឡើង នាដើមឆ្នាំ២០១៨ ពោលគឺពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ដោយការប្រកួតទាំងអស់នឹងធ្វើឡើងនាប្រទេសចិន។
គួររំលឹកថា ម៉ាឡេស៊ី ជាមួយ វៀតណាម បានឡើងមកដល់ជុំផ្ដាច់ព្រ័ត្រនេះ ដោយសារម៉ាឡេស៊ី ជាក្រុមលេខ១ក្នុងពូល H ស្របពេលដែលវៀតណាម ( ពូល I ) ជាមួយថៃ ( ពូល H )ឡើងមកក្នុងនាមជាក្រុមលេខ២ល្អ៕
រូបភាព: Asian Football Confederation