ការប្រកួតរវាង PSMS Medan ទល់នឹង Persita Tangerang ដែលបានធ្វើឡើងនៅថ្ងៃពុធ ទី១១ ខែតុលា នៅកីឡដ្ឋាន Cibinong បានបញ្ចប់ដោយសោកនាដកម្មមួយ ជាមួយនឹងការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងអ្នកគាំទ្រ PSMS ជាមួយ Persita។
ដោយឃើញក្រុមរបស់ខ្លួន មានអារម្មណ៍មិនទទួលបានភាពយុត្តិធម៌ អ្នកគាំទ្រ Persita បានចូលទៅក្នុងទីលានហើយបានតវ៉ាទៅនឹងអាជ្ញាកណ្តាលដែលបានដឹកនាំការប្រកួត។ ប៉ុន្តែការតវ៉ាដែលធ្វើឡើងដោយអ្នកគាំទ្រ Persita ហួសប្រមាណ នៅពេលមានអ្នកគាំទ្រ Persita មួយចំនួនបានធ្វើសកម្មភាពបង្កហេតុដល់អ្នកគាំទ្រ PSMS។
ការប៉ះទង្គិចគ្នាបានកើតឡើងជាមួយរយៈពេលយូរ រហូតដល់មានអ្នកគាំទ្រក្លិប Persita Tangerang ដែលមានឈ្មោះ Banu Rusman ត្រូវបានប្រកាសថាបានស្លាប់។ Banu Rusman ដែលជាអ្នកគាំទ្រ Persita បានក្លាយជាជនរងគ្រោះនៃភាពវឹកវរដែលបានកើតឡើងនៅក្នុងការប្រកួតនេះ។
ការឆ្លើយតបទៅនឹងឧប្បត្តិហេតុអាម៉ាស់បែបនេះ PSSI តាមរយៈលេខាធិការរបស់ខ្លួន (កញ្ញា Tisha Destria) បានបង្ហាញពីទុក្ខសោកនេះផងដែរ។ កញ្ញាបានទទូចថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះឧប្បត្តិហេតុអាម៉ាស់ដែលបានកើតឡើងនៅក្នុងការប្រកួត PSMS ប្រឆាំងនឹង Persita ។
កញ្ញា Tisha Destria បានមានប្រសាសន៍ថា៖ «យើងសូមសម្តែងនូវមរណទុក្ខ និងសោកស្តាយយ៉ាងខ្លាំង»។
ទស្សនាវីដេអូប៉ះនៃការទង្កិចគ្នា:
រូបភាព: sumber