ក្រុមហ៊ុន YKK ដែលជាក្រុមហ៊ុនផលិតខ្សែរ៉ូតដ៏ធំបំផុតរបស់ពិភពលោក បានបង្កើតជាមួយ នឹងមូលនិធិរបស់ក្លិប Real Madrid ក្នុងកម្មវិធីដែលមានបំណងផ្តល់ឱកាសដល់កុមារ និងគ្រូបង្វឹកឥណ្ឌូនេស៊ី តាមរយៈវគ្គហ្វឹកហាត់ជាមួយគ្រូបង្វឹកក្លឹបអេស្ប៉ាញនៅក្រុង Tangerang ប្រទេសឥណ្ឌូនេស៊ី។

កាលពីថ្ងៃសុក្រ គ្រូបង្វឹករបស់ក្លិបយក្ស Real Madrid រួមមានដូចជា លោក Carlos Gustavo Albert Garcia, Javier Tores និង Jaime Torcal Cano បានផ្តល់នូវសិក្ខាសាលាសម្រាប់គ្រូបង្វឹកក្នុងស្រុកចំនួន៣០នាក់ នៅក្លិបកីឡាអន្តរជាតិនៃប្រទេសឥណ្ឌូនេស៊ី។

គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីចែករំលែកជំនាញគ្រូបង្វឹកមូលដ្ឋានជាមួយនឹងគ្រូបង្វឹកដែលធ្វើការនៅកម្រិតមូលដ្ឋាន។

នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គ្រូបង្វឹកដែលពោរពេញដោយជំនាញអេស្ប៉ាញ៣រូបនេះ នឹងផ្តល់វគ្គហ្វឹកហាត់បាល់ទាត់ដល់ក្មេង២៨០នាក់ ដែលមានអាយុពី១០ទៅ១៤ឆ្នាំ មកពីមជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែង។

បែបនេះក្ដីកម្មវិធីរបស់ YKK នេះបានចាប់ផ្តើមកាលពីបីឆ្នាំមុនមកម្លេះ។

នាយកប្រតិបត្តិក្រុមហ៊ុន YKK នៅប្រទេសឥណ្ឌូនេស៊ី លោក Tsuyoshi Izumi បាននិយាយថា៖ «យើងចង់ឃើញកុមារហ្វឹកហាត់បាល់ទាត់ ភា្ជប់ជាមួយស្នាមញញឹមរបស់ពួកគេធ្វើឱ្យយើងមានមោទនភាពនិងសប្បាយរីករាយ»។

លោក Garcia បាននិយាយថា៖ «យើងចង់ឱ្យកុមារឥណ្ឌូនេស៊ីមានភាពសប្បាយរីករាយ ដែលនេះគឺជាគោលបំណងសំខាន់បំផុតរបស់យើង ហើយយើងនឹងបង្រៀនពួកគេពីវិធីសាស្រ្តខ្លះៗ»។

គួរបញ្ជាក់ថា Real Madrid Foundation គឺជាផ្នែកមួយរបស់ក្លិបបាល់ទាត់អេស្ប៉ាញ សម្រាប់សកម្មភាពសង្គមតាមរយៈបាល់ទាត់។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៧មក គម្រោងនេះបានជួយកុមារជាង៨០០.០០០នាក់ នៅក្នុងប្រទេសចំនួន៧៥ រួមមានប្រទេសឥណ្ឌូណេស៊ីផងដែរ៕

 

រូបភាព: jakartaglobe