កីឡាករកាយវប្បកម្មកម្ពុជា ៣រូប ចេញទៅចូលរួមព្រឹត្តិការណ៍ 9th World Body Building and Physique sport Championships 2017 ដែលចាប់ផ្តើមចាប់ថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែតុលា នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលីនោះ បានបញ្ចប់បេសកម្មរបស់ខ្លួន ហើយកាលពីម្សិលមិញនេះ ដោយពួកគេឈ្នះមេដាយចំនួន ៣គ្រឿងមកជួបប្រមាតុភូមិកម្ពុជា ក្នុងនោះមាន មេដាយមាស ១គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ១ គ្រឿង។
ចំពោះកីឡាករ ដែលឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោកនេះ គឺកីឡាករ សំបូរ ណាន ឈ្នះមេដាយមាស លើវិញ្ញាសា Men’s Athletic Physique up to 165cm និងកីឡាករ តឹក ប៊ុនវី ឈ្នះមេដាយ សំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Men’s Athletic Physique up to 17 cm និងកីឡាករ ណុំ សុបិន្ត ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ពីការប្រកួតខលំដាប់ថ្នាក់ពិភពលោកនេះ។
គូរំលឹកផងដែរថា សម្រាប់កីឡាករ សំបូរ ណាន ដែលមេដាយមាស ពីព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាកាយវប្បកម្ម នៅប្រទេសម៉ុងហ្គោលីនេះ គឺជាមេដាយទី២ របស់គេហើយ ដោយកន្លងមកកីឡាកររូបធ្លាប់ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ពីប្រកួតថ្នាក់ពិភពលោកនេះដូចគ្នាកាលពីឆ្នាំ២០១៥ កន្លងទៅ ។ ចំណែកឯកីឡាករ តឹក ប៊ុនវី ដែលឈ្នះមេដាយប្រាក់នោះ ក៏ជាមេដាយទី២ របស់កីឡករូបនេះ ដោយធ្លាប់ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង កាលពីឆ្នាំ២០១៦ កន្លងទៅ ខណៈកីឡាករ ណុំ សុបិន្ត ជាឈ្នះមេដាយសំរឹទ្ធ ១គ្រឿងលើកដំបូងរបស់ខ្លួនផងដែរ៕