សហព័ន្ធកីឡាបាល់ទាត់ថៃ ( FA Thailand ) បានសម្រេចជាផ្លូវការថា ជុំវិញការប្រកួតពានរង្វាន់លីគកំពូលថៃ​ រដូវកាលក្រោយ២០១៩ នឹងត្រូវមានក្រុមចំនួនតែ១៦ប៉ុណ្ណោះ។

 

ដូច្នេះបានសេចក្ដីថា នៅឆ្នាំ២០១៨ លីគកំពូលថៃ នឹងត្រូវកាត់ចោលក្រុមរហូតដល់ទៅ៥ក្រុមពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ខ្លួន ដើម្បីតម្រូវតាមគោលការណ៍ថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់ថៃនេះ។

ការណ៍នេះបានសេចក្ដីថា បច្ចុប្បន្នលីគកំពូលថៃមានក្រុមចំនួន១៨ កំពុងប្រកួតប្រជែងគ្នា ដូច្នេះសម្រាប់រដូវកាល២០១៨ ក្រុមចំនួន៥ នឹងត្រូវកាត់ចោល ប៉ុន្តក្រុមចំនួន២ នឹងត្រូវឡើងមកលីគកំពូលបូករួមជាមួយ ក្រុមចំនួន១៤ ទៀត និងចាប់ផ្ដើមប្រកួតជាមួយក្រុមចំនួន១៦ ចាប់ពីរដូវកាល២០១៩ តទៅ។

បញ្ជក់ថាសម្រាប់រដូវកាល២០១៧ នេះគឺនឹត្រូវកាត់ចោលក្រុមចំនួន៣ ដូចឆ្នាំកន្លងៗទៅ៕

 

រូបភាព: goal.com