កីឡាការិនី នៃក្រុមបាល់ទះជម្រើសជាតិថៃ Nootsara Tomkom ត្រូវបានក្លិបបាល់ទះស្ត្រីអាជីពនៅប្រទេសតួរគី Fenerbahçe Women’s Volleyball ប្រកាសថាក្លិបបានឈានដល់ការបន្តកិច្ចសន្យាជាមួយកីឡាការិនី វ័យ៣២ឆ្នាំ រូបនេះ១រដូវកាលទៀត បន្ទាប់ពីជួយអោយក្លិទទួលជោគជ័យកាលពីឆ្នាំកន្លងទៅ។

សមាជិកក្លិបដែលប្រកបអាជីព នៅក្នុងលីគកំពូលបាល់ទះប្រចាំតួរគី មួយនេះ ប្រកាសនៅលើវិបសាយ, ប្រព័ន្ធទំនាក់ទំនងសង្គម ដូចជា Twitter និង Facebook ផ្លូវការរបស់ខ្លួនថា Nootsara Tomkom បានចុះហត្ថលេខាបន្ថែមមួយរដូវកាលទៀតជាមួយក្លិប។

 

កីឡាការិនី Nootsara Tomkom បច្ចុប្បន្នទើបតែជួយក្រុមជម្រើសជាតិថៃ អោយទទួលបានបានកក់កៅអីប្រកួតក្នុងពានរង្វាន់បាល់ទះនារីពិភពលោក 2018 FIVB Volleyball Women’s World Championship នៅឆ្នាំក្រោយ។

កាលពីរដូវកាលកន្លងទៅសមិទ្ធផលដែលកីឡាការិនីវ័យ៣២ឆ្នាំ រូបនេះ បានធ្វើគឺជួយអោយក្លិបឈ្នះជើងឯកលីគកំពូលបាល់ទះតួរគី ដែលមានក្រុមចំនួន១២ចូលរួមប្រកួត។

 

គួរបញ្ជាក់ថា Nootsara Tomkom បានចុះហត្ថលេខាជាមួយក្លិបបាល់ទះ Fenerbahçe Women’s Volleyball តាំងពីឆ្នាំ២០១៦ រយៈពេល២ឆ្នាំ Nootsara បាននាំអោយក្លិបឈ្នះជើងឯកលីគកំពូលបាល់ទះតួរគីម្ដង និងឈ្នះជើងឯក Turkish Super Cup ម្ដងផងដែរ៕

 

រូបភាព: xeberaz