គ្រូបង្វឹកក្លិប Shanghai SIPG លោក Andre Villas-Boas ត្រូវបានសហព័ន្ធបាល់ទាត់អាសុី (AFC) ពិន័យជាទឹកប្រាក់ចំនួន១៤,០០០ដុល្លារ សម្រាប់រាល់ទង្វើមិនល្អដាក់អាជ្ញាកណ្តាលក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Champions League។
Villa-Boas បានប្រើពាក្យពេជន៍មិនសមរម្យនិយាយអំពីអាជ្ញាកណ្តាលនៅក្នុងសន្និសិតសារព័ត៌មានអំឡុងពេលឈ្នះ Guangzhou Evergrande កាលពី ២សប្តាហ៍មុន។
ខណៈនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ AFC Champions League បុរសវ័យ៣៩ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ បានដឹកក្រុមបានត្រឹមស្នើលទ្ធផល ១ទល់១ ជាមួយក្រុមភ្ញៀវ Urawa Red Diamonds ដែលបានបញ្ចប់កាលពីថ្ងៃទី ២៧ កន្លងទៅ៕